ប្រេស៊ីល៖ ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានកក់កៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Copa America ២០១៩ ជាផ្លូវការ បន្ទាប់ពីបានបំបាក់ក្រុមជម្រើសជាតិប៉េរូយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ នាប្រកួតចុងក្រោយពូល A។ យ៉ាងណាមិញ ក្រោយឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ប្រេស៊ីលអាចប្រឈមនឹងការប៉ះក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែយ៉ាងណាក្តី ក្រុមម្ចាស់ផ្ទះហាក់មិនមានការញញើតទៅលើជំនួបនេះឡើយ ហើយសម្រាប់អ្នកគាំទ្រខ្លះទៀតវិញ គិតថានេះជារឿងងាយស្រួលសម្រាប់ឡើងទៅវគ្គបន្ត ប្រសិនបើប៉ះក្រុមអាហ្សង់ទីន។

ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

សារព័ត៌មាន Marca បានសាកសួរមតិអ្នកគាំទ្រនៅកីឡដ្ឋាន The Arena Corinthians ថា “តើពួកគេមានការបារម្ភ ឬភ័យខ្លាចទេ?? ប្រសិនបើជួបជាមួយក្រុមអាហ្សង់ទីន និង Lionel Messi នៅវគ្គ ៨ក្រុមចុងក្រោយ??” ដោយឡែក ចម្លើយដែលទទួលបានគឺដូចៗគ្នាថា “មិនបារម្ភទេ”។អ្នកគាំទ្រម្នាក់បាននិយាយថា៖ “ខ្ញុំចង់ឱ្យប៉ះអាហ្សង់ទីន វាអាចនឹងងាយឈ្នះជាង” ខណៈអ្នកគាំទ្រម្នាក់ទៀតនិយាយថា៖ “ ឥឡូវនេះមិនមែនជាពេលវេលាល្អរបស់ Messi ឡើយ”។ 

យ៉ាងណាមិញ អាហ្សង់ទីននៅមានភារកិច្ចជាបន្តដោយត្រូវប៉ះនឹងកាតា ហើយត្រូវយកឈ្នះការប្រកួតចុងក្រោយសិន ទើបមានសង្ឃឹមឡើងទៅកាន់វគ្គបន្ត៕ ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរ?? 

ក្រុមជម្រើសជាតិប្រេស៊ីល
អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]