អេស្ប៉ាញ៖ យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញមួយបានឱ្យដឹងថា ក្លិប Real Madrid អាចនឹងមិនចាប់អារម្មណ៍ក្នុងការនាំយក Neymar ទៀតទេ ដោយនឹងបង្វែរគោលដៅទៅលើកីឡាករផ្សេងវិញ។ ហេតុផលដ៏ធំបំផុតតែមួយនោះគឺ ក្លិប Real Madrid បានចំណាយលុយយ៉ាងសម្បើមទៅលើការនាំយកកីឡាករថ្មីចូលជាច្រើនទៅហើយ ដូចនេះការចំណាយលុយជាង ២០០លានអឺរ៉ូបន្ថែមសម្រាប់ Neymar ទំនងជាមិនអាចកើតឡើងបានឡើយ។

កីឡាករ Neymar Jr
កីឡាករ Eden Hazard

គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ន Real Madrid បានចាយលុយជាង ៣០០លានអឺរ៉ូទៅហើយ ដោយបាននាំចូលកីឡាករ ៥រូបរួចរាល់គឺ Eden Hazard (១០០លានអឺរ៉ូ), Eder Militao (៥០លានអឺរ៉ូ), Luka Jovic (៦០លានអឺរ៉ូ), Ferland Mendy (៤៨លានអឺរ៉ូ) និង Rodrygo (៤៥លានអឺរ៉ូ)។

ដោយសារការចំណាយយ៉ាងសម្បើមនេះហើយ ពេលនេះ Real Madrid កំពុងតែបង្វែរមកលក់ចេញកីឡាករមួយចំនួនដែលមិនស្ថិតក្នុងបញ្ជីកីឡាករសម្រាប់រដូវកាលក្រោយ ដើម្បីប្រមូលលុយត្រៀមនាំយកកីឡាករមួយចំនួនបន្ថែមទៀតដូចជា Pogba និង De Ligt វិញ៕ 

កីឡាករ Luka Jovic
កីឡាករ Ferland Mendy
កីឡាករ Paul Pobga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]