អាមេរិក៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា អតីតបេក្ខភាពThe Voice Kids ប្អូនស្រី ញិល អែនជិលរិកា និងប្អូនប្រុសរបស់នាង បានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យក្រុមគ្រួសារ និងបណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការព្រួយបារម្ភ នៅក្នុងចិត្តយ៉ាងខ្លាំង។

ក៏ប៉ុន្តែនៅពេលនេះ ដំណឹងល្អក៏បានមកដល់ ក្រោយតារាវ័យក្មេងរូបនេះបានធ្វើការLive វីដេអូនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថែមទាំងបានធ្វើការបង្ហាញនូវរូបភាពជាច្រើនសន្លឹក ជាមួយនឹងអ្នកម្តាយនៅប្រទេសអាមេរិក លើទឹកដីឆ្នេរ ឡុងប៊ិច កាលីហ្វញ៉ា ពោរពេញដោយភាពរីករាយបំផុត។

ជាមួយនឹងរូបភាពក៏ដូចជាសកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្ត និងធូរចិត្តយ៉ាងខ្លាំង ក្រោយបានដឹងថានាងមិនមានបញ្ហាអ្វីនោះឡើយ ដោយគ្រាន់តែនាងបានត្រឡប់ទៅជួបជុំគ្រួសារ និងរស់នៅជាមួយម្តាយ ថែមទាំងបន្តការសិក្សានៅក្រៅប្រទេសប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ រូបភាពទាំងនោះត្រូវបានចែកចាយ និងស៊ែរពេញបណ្តាញសង្គម ជាមួយនឹងអារម្មណ៍រីករាយ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏បានជូនពរដល់នាង រស់នៅក្រៅប្រទេសឲ្យមានក្តីសុខជាមួយនឹង អ្នកម្តាយ និងប្អូនប្រុសផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនស្រី ញិល អែនជិលរិកា
ប្អូនស្រី ញិល អែនជិលរិកា
ប្អូនប្រុសរបស់ ញិល អែនជិលរិកា
ប្អូនស្រី ញិល អែនជិលរិកា នៅក្រៅប្រទេសពេលនេះ
ញិល អែនជិលរិកា និងប្អូនប្រុសនៅក្រៅប្រទេសពេលនេះ
ញិល អែនជិលរិកា និងប្អូនប្រុសនៅក្រៅប្រទេសពេលនេះ
ញិល អែនជិលរិកា និងប្អូនប្រុសនៅក្រៅប្រទេសពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]