ប្រេស៊ីល៖ មុនការប្រកួតទល់នឹង លោក Felix Sanchez គ្រូបង្វឹកក្រុមជម្រើសជាតិកាតា បាននិយាយថា ក្រុមរបស់លោកចូលរួមក្នុងពានរង្វាន់ Copa America នេះ ដើម្បីបង្កើនកម្រិតប្រកួតប្រជែង និងបង្កព្យុះភ្លៀងខ្លះ មិនមែនមកបង្គ្រប់កិច្ចឡើយ។ គួរឱ្យដឹងថា សម្រាប់ការប្រកួតចុងក្រោយក្នុងពូល B រវាងក្រុមជម្រើសជាតិកាតា ទល់នឹងអាហ្សង់ទីននេះ អាចនឹងជាឱកាសឡើងទៅកាន់វគ្គបន្តរបស់ក្រុមឈ្នះ ខណៈដែលអាហ្សង់ទីនត្រូវការឈ្នះដាច់ខាត ដើម្បីបន្តដង្ហើម ប៉ុន្តែកាតាក៏បានបោះពាក្យថា ខ្លួនក៏មិនមែននៅស្ងៀមៗដែរ។

លោក Felix Sanchez ជាមួយជម្រើសជាតិកាតា
កីឡាករ Lionel Messi

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនិយាយថា៖ “ជាការពិតណាស់ នៅអាមេរិកឡាទីនពួកគេមិនទាន់ស្គាល់ពីយើងច្បាស់ឡើយ ប៉ុន្តែការពិតពួកយើងមានកីឡាករអាជីពល្អៗ ហើយពួកយើងមកទីនេះដើម្បីប្រកួតប្រជែង មិនមែនមកដើម្បីថតជាមួយ Messi ឡើយ”។ យ៉ាងណាក្តី លោក Sanchez ក៏បាននិយាយពី Messi ថា៖ “ពួកយើងនឹងព្យាយាមដើម្បីយកឈ្នះក្រុមដ៏អស្ចារ្យ ព្រមទាំងកីឡាករល្អបំផុតមួយរូប។ Messi គឺអាចនឹងសម្រេចលទ្ធផលគ្រប់ការប្រកួត។ មានគ្រូបង្វឹករាប់រយនាក់ បានព្យាយាមរៀបគំរោងដើម្បីបញ្ឈប់គេ រួមទាំងខ្ញុំពេលនេះផងដែរ”។

គួរបញ្ជាក់ថា លោក Felix Sanchez ក៏ធ្លាប់ជាគ្រូបង្វឹកថ្នាលយុវជនរបស់ Barcelona កាលពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៦ ផងដែរ ប៉ុន្តែមិនធ្លាប់បានបង្វឹក Messi ឡើយ៕ 

កីឡាករ Lionel Messi
លោក Felix Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]