ខាងក្រោមនេះគឺជារូបរបស់ សត្វល្មួនមួយដែលមានឈ្មោះថា Fire Salamander ដែលមានក្បាលពីរ ហើយត្រូវបានបរិច្ចាក ទៅឲ្យមហាវិទ្យាល័យអាឡឺម៉ង់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។

យោងតាមការសិក្សាស្រាវជ្រាវ ពពួកសត្វដែលភ្លោះបែបនេះ អាចរស់បានប្រហែល ៦ខែបើយើងថែរក្សារវាបានល្អ និងផ្ដល់ចំណីឲ្យវាតាមមាត់ទាំងពីរ។ សត្វល្មូមមួយនេះត្រូវបានបរិច្ចាក ទៅឲ្យមហាវិទ្យាល័យ Martin Luther ដែលនៅទីក្រុង Halle ប្រទេសអាឡឺម៉ង់។ លក្ខណៈពិសេសដែលមាន មានក្បាលលើសពីមួយគេបានឲ្យឈ្មោះថា Polycephaly។ ក្បាលរបស់សត្វដែលគេឲ្យថា Polycephaly គឺមានខួរផ្សេងពីគ្នាពីរ តែពេលខ្លះពួកវាចែករំលែក ការបញ្ជានៃសរីរាង្គ។ ហើយសត្វភាគច្រើនធ្វើដំណើរ ដូចវង្វេងស្មារតី ព្រោះខួរក្បាលរបស់ពួកគេបានប្រឆាំងគ្នា ពេលខ្លះមួយចង់ទៅនេះ ហើយពេលខ្លះ មួយទៀតចង់នៅស្ងាម។ ចំពោះសត្វពស់ នៅពេលដែលក្បាលទាំងពីររបស់វា ឈ្លោះប្រកែកគ្នា ពស់មួយអាចលេបពស់មួយទៀតបាន។

ពពួកសត្វ Fire Salamander គឺសម្បូរនៅទ្វីបអឺរ៉ុប ហើយវានៅតាមព្រៃឈើ ភាគខាងត្បូងនៃអឺរ៉ុប។ សត្វល្មួនប្រភេទនេះ មានខ្លះអាចរស់បានដល់ទៅ ៥០ឆ្នាំឯណោះ ដែលបានថែរក្សានៅ សារមន្ទីរ Konig នៅប្រទេសអាឡឺម៉ង់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សត្វដែលមានក្បាលពីរ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]