កំពតៈ ស្រី្តម្នាក់រងរបួសធ្ងន់ ខណៈរថយន្ត កូរ៉េ២តោនកន្លះ បើកគៀរហើយកិន ខ្ទេចជើងខាងស្តាំ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ នៅចំណុចខាងលិច ឈាងខាងជើងផ្សារសាមគ្គី កាច់ជ្រុងផ្លូវចូល ចំណតរ៉ឺម៉ក ប្រហែល៣ម៉ែត្រ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។

ប្រភពពីប្តីរបស់ស្រី្តរងគ្រោះបានឲ្យដឹងថា ស្រី្តរងគ្រោះមានឈ្មោះ សុខ មុតអាយុ ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ លោកបន្តទៀតថា មុនកើតហេតុខ្លួន និងប្រពន្ធបាន ដើរចេញ ពីផ្សារទិញរបស់របរ សំដៅទៅចំណតរ៉ឺម៉ក ដោយប្រពន្ធខ្លួន ដើរយួរផ្លែម្នាស់៣ទៅ៤ផ្លែ។ លុះដើរ ដល់ចំណុចកើតហេតុខាងលើ ចៃដន្យមានរថយន្តបង្កខាងលើបានបើកពីក្រោយគៀរ ធ្វើឲ្យប្រពន្ធរបស់ខ្លួនដួល ហើយកិនខ្ទេចជើងខាងស្តាំតែម្តង។ ភ្លាមនោះដែរ ខ្លួនក៏រត់បីប្រពន្ធ ដាក់លើម៉ូតូនាំយកទៅសង្រ្គោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កបានបើកពីទិសខាងកើត យ៉ាងលឿន ហើយបត់ ចូលតាមផ្លូវទៅទិសខាង ជើង ឃ្លាតពីកាច់ជ្រុងបានប្រហែល៣ម៉ែត្រ ប៉ុណ្ណោះក៏ជួបឧបត្តិហេតុ បែបនេះតែម្តង ។ ឃើញហេតុការណ៍យ៉ាងដូច្នេះ អ្នកបើករថយន្តបង្កក៏ចុះពីលើរថយន្តរត់គេច ខ្លួនបាត់ តែម្តង ។ រីឯរថយន្តបង្កត្រូវបាននគរបាលនាំយកទៅរក្សាទុកនៅ អធិការដ្ឋាន ក្រុងកំពត ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តនេះ សម្រាប់ធ្វើការដោះស្រាយ ជាមួយជនរងគ្រោះ និងពិន័យទៅតាមផ្លូវច្បាប់ ។ រថយន្តបង្កម៉ាកកូរ៉េ២តោនកន្លៈ ពណ៌ស ពាក់ស្លាកលេខ ញ ០៥៣៩ ភព ៣ ដឹកជី សញ្ញាដំរី និងចំណីសត្វ ៕

ដោយៈ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]