កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុននេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice ទើបតែបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ជាមួយនឹងស្ទាយ៍ថ្មីប្លែក ចំណងជើងថា «Fancy» ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង គួរឲ្យកត់សម្គាល់ពីសំណាក់មហាជន ជាពិសេសថែមទាំងបានបំបែកកំណត់ថ្មីៗមួយចំនួនថែមទៀងផង។

ជាក់ស្តែង តាមរយៈរបាយការណ៍រាយឈ្មោះបញ្ជាក់ពី តួលេខនៃការលក់ខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន ត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ “Best Selling Artists in Japan for the first half of 2019” បានឲ្យដឹងថា ក្រោយពីក្រុមចម្រៀងកូរ៉េ Twice បានបញ្ចេញលក់នូវអាល់ប៊ុមជប៉ុនរបស់ខ្លួន «#TWICE2» និងអាល់ប៊ុមចម្រៀងកូរ៉េ « Fancy » មក Twice ក៏បានក្លាយជាកំពូលតារាចម្រៀងកូរ៉េទី១ និងបានជាប់ចំណាត់ថ្នាក់លេខ៤លើតារាង Oricon ដែលលក់បានអាត្រាខ្ពស់រហូតបានដល់ទៅ ២,៤៨ពាន់លានវ៉ុន (ស្មើនឹង ២៣លានដុល្លារអាមេរិក) គិតត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០១៩នេះតែប៉ុណ្ណោះ ខណៈដែលក្រុមចម្រៀងបុរសកំពូលលំដាប់ថ្នាក់ពិភពលោក BTS បានជាប់លើតារាងចំណាត់ថ្នាក់លេខ១០ រកបានចំណូលពីការលក់អាល់ប៊ុមចម្រៀងកូរ៉េ «Map of the Soul: Persona» បាន ១,៩៨ពាន់លានវ៉ុន (ស្មើនឹង ១៨លានដុល្លារអាមេរិក) ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងប្រុសស្រីកំពុងពេញនិយមទាំង២ក្រុមនេះ BTS និង TWICE ក៏កំពុងតែត្រៀមបញ្ចេញអាល់ប៊ុមជប៉ុនថ្មីរបស់ខ្លួន នៅខែកក្កដាខាងមុខនេះផងដែរ។ ដូចនេះគេរំពឹងថា ចំណូលពីការលក់របស់ពួកគេនៅលើតារាង Oricon និងបន្តកើនឡើងបន្តទៀត នៅពាក់កណ្តាលឆ្នាំដែលនៅសល់ខាងមុខនេះផងដែរ៕   

រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice
រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice
រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice
រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice
រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice
រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]