ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា រយៈពេល៧ថ្ងៃហើយ ដែលតារាចម្រៀង និងសម្ដែងស្រី កញ្ញា Numtarny ឫ Numtarn បានលាចាកលោកនេះទៅ ដោយក្នុងនោះក៏បានធ្វើឲ្យមហាជន មិត្តភក្តិ និងក្រុមគ្រួសារមានការសោកស្ដាយជាខ្លាំង សឹងតែទទួលយកមិនបាននោះឡើយ។

យ៉ាងណាមិញ ក្រោយពេលពិធីបុណ្យសពរបស់តារាស្រី កញ្ញា Numtarn បានបញ្ចប់ទៅ ពោរពេញទៅដោយទុក្ខសោក ស្រាប់តែឪពុករបស់តារាស្រីរូបនេះ ក៏បានបង្ហោះសារមួយជាលើកដំបូង ដោយជាមួយគ្នានោះ រូបលោកបានសរសេររៀបរាប់ថា៖

«Numtarn ជាកូនស្រី២របស់ខ្ញុំ ជាក្មេងស្រីម្នាក់ដែលរួសរាយតាំងតែពីក្មេង មិនដែលធ្លាប់ធ្វើឲ្យខ្ញុំខកចិត្តសូម្បីតែមួយដង ហើយក៏ជាកូនស្រី និងជានារីម្នាក់ដែលចូលចិត្តយកអាសាអ្នកដទៃជានិច្ច នាងជាកូនដ៏ពូកែជាងគេ ហើយក៏ជាបេះដូង និងកែវភ្នែកនៃគ្រួសារទាំងមូលផងដែរ»

ជាមួយនឹងសារមួយនេះ បានរឹតតែធ្វើឲ្យមហាជន និងមិត្តសិល្បៈជាច្រើន អានហើយពិតជារំជួលចិត្តជាខ្លាំង ព្រោះថាក្រៅពីសមាជិកគ្រួសារ ក៏មានមិត្តភក្តិសិល្បៈជាច្រើន តែងតែបានសរសើរពីអត្តចរិត កាលពីតារាស្រីរូបនេះនៅមានជីវិត ថានាងជានារីវ័យក្មេង ដែលតែងតែគិតគូដល់គ្រួសារនាង មុនគិតដល់ខ្លួនឯងទៅទៀតផង៕ 

Numtarn
Numtarn
ឪពុកNumtarn
ពិធីបុណ្យសពNumtarn
ពិធីបុណ្យសពNumtarn
ពិធីបុណ្យសពNumtarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]