អាមេរិក៖ បុរសម្នាក់ត្រូវចាកចេញពីផ្ទះទៅធ្វើការនៅផ្លូវឆ្ងាយ ស្រាប់តែទទួលបានសារជាដំណឹងថាមានមនុស្សលួចចូលផ្ទះទាំងយប់ ដល់ឆែកមើលទៅឃើញសង្សារកំពុងរាំជាមួយឆ្កែទៅវិញ។

យោងតាមប្រភពបានឱ្យដឹងថា លោក Jose Perez Brunet បានដាក់កាមេរ៉ាពិសេសម្យ៉ាង ឱ្យតែមានគេចូលផ្ទះគាត់ ដឹងតែថតវីដេអូ ផ្ញើវីដេអូទាំងនោះចូលក្នុងទូរស័ព្ទដៃឱ្យគាត់ ខណៈពេលគាត់ចេញទៅធ្វើការក្រៅផ្ទះ។

ខណៈពេលលោកកំពុងតែមាន Business Trip នៅក្នុងទីក្រុង Columbus រដ្ឋ Georgia ស្រាប់តែលោកទទួលបានសារជាដំណឹងមួយថា មានគេលួចចូលផ្ទះរបស់គាត់ទាំងយប់។

ដូច្នេះ បុរសវ័យ ៣៣ឆ្នាំរូបនេះក៏ឆែកមើល មានអីឃើញមិត្តស្រីគាត់ឈ្មោះ Keysla Mora អាយុ ២៦ឆ្នាំ កំពុងតែរាំជាមួយឆ្កែឈ្មោះ Nina យ៉ាងសប្បាយចិត្តទៅវិញនៅក្នុងផ្ទះបាយ។

យ៉ាងណាមិញ លោក Jose បាននិយាយថា៖

«ខ្ញុំមានអារម្មណ៍ធូរចិត្តហើយដែលដឹងថាមិនមានអ្វីកើតឡើងនៅក្នុងផ្ទះនោះ ហើយពួកគេមើលទៅពិតជារាំសប្បាយចិត្តមែន។»

«ខ្ញុំគ្រាន់តែមើលវីដេអូនេះភ្លាម ខ្ញុំក៏សើចញញឹមតែម្នាក់ឯង។» 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព
រូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព
រូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព
លោក Jose និងសង្សារ
លោក Jose និងសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]