ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានស្គាល់នូវតារាចម្រៀងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក មាស សាលី ដែលលោកធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន កាលពីជាង១០ឆ្នាំមុន តាមរយៈបទចម្រៀងពីរោះល្បីៗរបស់លោកជាច្រើនបទ ដូចជាបទ «អង្គរក្សបេះដូង» បទ «បងជាមនុស្សមិនមែនរុក្ខជាតិ» បទ «ភាគហ៊ុនស្នេហ៍» និងបទចម្រៀងជាច្រើនផ្សេងទៀតផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីស្ងប់ស្ងាត់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតថ្មីៗនេះ តារាចម្រៀងជើងចាស់ប្រចាំផលិតកម្ម សាន់ដេ រូបនេះ ក៏បានត្រលប់មកវិញ និងថែមទាំងបានដឹកដៃប្អូនប្រុសបង្កើតរូបសង្ហារបស់ខ្លួន មកប្រឡូករួមអាជីពជាមួយខ្លួន ក្រោមទ្រនំផលិតកម្ម សាន់ដេ នេះថែមទៀតផង។

គួរឲ្យដឹងថា បងប្អូនរូបសង្ហារបស់លោក មាស សាលី ដែលជាតារាចម្រៀងពន្លករះថ្មីនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក វេហាស៍ ដែលលោកទើបតែប្រឡូកចូលផលិតកម្ម សាន់ដេ ជាផ្លូវការកាលពីថ្មីៗនេះ ព្រមទាំងបានបញ្ចេញនូវបទចម្រៀងថ្មីដំបូងបំផុតយ៉ាងពីរោះរណ្តំរបស់ខ្លួន ដែលមានចំណងជើងថា «មិនសាកសម» ផងដែរ។

តួយ៉ាង បើទោះបីជា លោក វេហាស៍ ទើបតែចូលប្រឡូកសិល្បៈមិនទាន់ទាំងបានប៉ុន្មានក្តី ប៉ុន្តែមហាជនក៏បានកត់សម្គាល់ឃើញពីទេពកោសល្យសិល្បៈ ក៏ដូចជាទឹកដមសំឡេងយ៉ាងពីរោះរបស់លោក និងជាពិសេសនោះ គឺលោកថែមទាំងមានមុខមាត់និងរូបរាងសង្ហា គួរឲ្យចាប់អារម្មណ៍ផងដែរ៕  

លោក មាស សាលី និង លោក វេហាស៍ ដែលជាប្អូនប្រុសបង្កើត
លោក មាស សាលី និង លោក វេហាស៍ ដែលជាប្អូនប្រុសបង្កើត
លោក មាស សាលី និង លោក វេហាស៍ ដែលជាប្អូនប្រុសបង្កើត
លោក វេហាស៍ ប្អូនប្រុសបង្កើតរបស់ មាស សាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី