ភ្នំពេញ៖ កញ្ញា​ គៀត សុវណ្ណាឡាង ជាតារាសម្ដែងស្រីដ៏ពេញនិយម សម្រាប់មិត្តៗយុវវ័យនាពេលកន្លងមក។ គេតែងឃើញវត្តមានរបស់តារាស្រីរូបនេះ ក្នុងខ្សែភាពយន្ត និងការសម្ដែង MV ក្នុងបទចម្រៀងជាដើម។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈពេលធំនេះ គេសង្កេតឃើញថា តារាស្រីរូបស្រស់ កញ្ញា សុវណ្ណាឡាង ហាក់បានបាត់មុខពីសិល្បៈយូរក្រែល ក៏ព្រោះតែនាងសំងំប្រកបអាជីវកម្មផ្ទាល់ខ្លួន។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ​ គៀត សុវណ្ណាឡាង បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សម្រស់របស់នាងមើលទៅមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញជាងពេលកន្លងមក។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ​ក៏បានបង្ហោះរូបភាពមួយសន្លឹក តាមរយៈគណនីអុីនស្ដាក្រាមរបស់នាង ស្ថិតក្នុងឈុតរ៉ូបពណ៌ខ្មៅ ប្រកបដោយភាពស៊ិចស៊ី តែមើលទៅថ្លៃថ្នូរ ជាមួយនឹងការ Make Up យ៉ាងស្រស់ស្អាតប្លែកខុសពីរាល់ដងទៀតផង។

លើសពីនេះ គេឃើញថា សុវណ្ណាឡាង ដូចជាមានការស្រកទម្ងន់ ដែលធ្វើឲ្យដងខ្លួន មើលទៅគួរឲ្យទាក់ទាញជាងមុនផងដែរ។

ក្រោយពីឃើញបែបនេះហើយ បណ្ដាឲ្យអ្នកគាំទ្ររបស់ សុវណ្ណាឡាង ក៏មានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរពីនាងគ្រប់ៗគ្នាតែម្ដង៕

គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង
គៀត សុវណ្ណាឡាង ពីមុន
គៀត សុវណ្ណាឡាង ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង