ភ្នំពេញ៖ បន្ទាប់ពីបានលាចាកលោកទាំងអាល័យ ដោយសារតែជំងឺមហារីកដ៏កាចសាហាវរួចមក លោក ងួន កែវពេជ្រពិសិដ្ឋ ត្រូវបានមហាជនមានការសោកស្ដាយយ៉ាងក្រៃលែង ដោយលែងបានឃើញវត្តមានរបស់លោកទៀតហើយ។

លោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពទៅ បន្សល់ទុក្ខនូវអ្នកម្ដាយយ៉ាងចាស់ជរាឲ្យនៅកំព្រាតែម្នាក់ឯង ដែលដើមឡើយមានតែកូនប្រុសម្នាក់ និងម្ដាយម្នាក់នេះតែប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុករបស់ សាឡាត់ ស្រីឡាង ក៏បានបង្ហោះនូវសារដ៏មានអត្ថន័យយ៉ាងកម្សត់ និងស្ដាយស្រណោះបងប្រុសដ៏ល្អម្នាក់ ព្រមទាំងបានបញ្ជាក់ទៀតផងដែរថា ពិធីបុណ្យសពនឹងប្រារព្ធឡើងនៅវត្តសំបួរមាស រីឯសពនឹងបូជានៅថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង៨ព្រឹកផងដែរ។

លើសពីនេះ ក៏មានការអំពាវនាវឲ្យមហាជនមានការចូលរួមពិធីបុណ្យសព នៅថ្ងៃស្អែកនេះឲ្យបានច្រើនកុះករផងដែរ ដើម្បីជាការរំលែកទុក្ខ និងជួយដល់ម្ដាយជរារបស់ ងួន កែវពេជ្រពិសិដ្ឋ ដែលកំពុងតែជួបទុក្ខធំបែបនេះ៕ 

ទិដ្ឋភាពដ៏សោកសៅនៃបុណ្យសពរបស់ ងួន កែវពេជ្រពិសិដ្ឋ

ងួន កែវពេជ្រពិសិដ្ឋ ពេលនៅរស់
ងួន កែវពេជ្រពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]