បាត់ដំបង៖ កាលពីសប្តាហ៍មុននេះ គឺជាទិវាបុណ្យឪពុក មនុស្សម្នាជាច្រើនបានចែករំលែករូបភាព និងរឿងរ៉ាវនានាដែលឪពុករបស់ពួកគេបានធ្វើរឿងគ្រប់យ៉ាងដើម្បីពួកគេ។

ទន្ទឹមគ្នានេះដែរ ក៏មានឪពុកម្នាក់បានធ្វើរឿងដ៏ល្បីមួយឱ្យកូនផងដែរ ហើយពេលនេះកំពុងតែល្បីលើហ្វេសប៊ុក និងធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sophous Suon បានឱ្យដឹងថា មានឪពុកម្នាក់បានយកខ្សែដេរបាវចាក់ធ្វើកាតាបឱ្យកូន ព្រោះតែគាត់ក្រពុំមានលទ្ធភាពទិញកាតាបឱ្យកូនដូចគេ។

ដោយម្ចាស់គណនីហ្វេសប៊ុកនេះបានរៀបរាប់ថា៖

«ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ

កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ

(ធ្វើពីខ្សែដេរបាវ) ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ» ។ 

រឿងរ៉ាវនេះបាននឹងកំពុងតែល្បីពេញហ្វេសប៊ុក រហូតដល់មានការចែករំលែក (Share) រូបនេះជាង ៦,២០០នាក់។

យ៉ាងណាមិញ មានមនុស្សម្នាជាច្រើនបានកោតសរសើរនូវស្នាដៃរបស់ឪពុកម្នាក់នោះថា គាត់ពូកែចាក់កាតាប់ពិតមែន។ ចំណែកឯ អ្នកខ្លះទៀតក៏បានចូលរួមបរិច្ចាគប្រាក់នានាដល់ក្មេងម្នាក់នេះផងដែរ។

ដូច្នេះ ប្រសិនបើអ្នកមានបំណងចង់បរិច្ចាគប្រាក់ និងសម្ភារសិក្សានានានោះ លោកអ្នកអាចទាក់ទងទៅផ្ទះរបស់គាត់ផ្ទាល់បាន ដោយផ្ទះគាត់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ឬក៏អាចទៅសាលាបឋមសិក្សាលំផាត់ ឬក៏អាចទាក់ទងទៅអ្នកគ្រូ Sophous Suon ផ្ទាល់ក៏បាន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

កាតាប់ដែលឪពុកក្រីក្រម្នាក់ធ្វើឱ្យកូនយកទៅរៀន​
កាតាប់ដែលឪពុកក្រីក្រម្នាក់ធ្វើឱ្យកូនយកទៅរៀន​
កាតាប់ដែលឪពុកក្រីក្រម្នាក់ធ្វើឱ្យកូនយកទៅរៀន​
កាតាប់ដែលឪពុកក្រីក្រម្នាក់ធ្វើឱ្យកូនយកទៅរៀន​
កាតាប់ដែលឪពុកក្រីក្រម្នាក់ធ្វើឱ្យកូនយកទៅរៀន​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]