ភ្នំពេញ៖ បន្ទាប់ពីមានការបែកធ្លាយនូវកម្រងរូបថត Pre-Wedding ជាច្រើនសន្លឹករួចមក ទីបំផុតតារាសម្ដែងស្រី អ៊ុន អាលីហ្សា បានចូលរោងការជាមួយកូនកំលោះដ៏សង្ហាមួយរូបនៅព្រឹកនេះហើយ ដែលពិធីមង្គលការបានប្រព្រឹត្តទៅ នៅឯកោះពេជ្រ អគារ L ។

ជាពិសេស គេសង្កេតឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនរូប ដែលជាមិត្តជិតស្និទ្ធរបស់នាង មកចូលរួមអបអរសាទរ ដល់គូស្វាមីភរិយាថ្មីថ្មោងនេះផងដែរ។

លើសពីនេះ តាមរយៈរូបភាពដែល Khmerload បានផ្ដិតយកពីទិដ្ឋភាពទាំងមូលនាពេលព្រឹកនេះ ក៏បានបង្ហាញឲ្យឃើញថា ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តយសទាំងសងខាង ចូលរួមយ៉ាងច្រើនកុះករ។

យ៉ាងណាមិញ បើនិយាយពី អ៊ុន អាលីហ្សា និងកូនកំលោះ គឺមានរូបសម្រស់ស្រស់ស្អាត ស្រស់សង្ហា មិនចាញ់គ្នានោះទេ ពេលគ្រងក្នុងឈុតបែបប្រពៃណីខ្មែរបែបនេះ។ ហើយអ្នកទាំងពីរញញឹមបិទមាត់មិនជិតឡើយ ដែលមើលទៅពោរពេញដោយភាពផ្អែមល្ហែម និងភាពសប្បាយរីករាយយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ តាមដានទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
អ៊ុន អាលីហ្សា និងមិត្តៗសិល្បករ
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
អ៊ុន អាលីហ្សា និងមិត្តៗសិល្បករ
ទិដ្ឋភាពនៃពិធីមង្គលការ អ៊ុន​ អាលីហ្សា
អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា និងម្ចាស់បេះដូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា