ថៃ៖ តារាសម្តែងអាយុត្រឹមតែ ៧ឆ្នាំ កុមារី Inter Rungrada ដែលប្រិយមិត្តភាគច្រើនស្គាល់នាងតូចម្នាក់នេះដើរតួជាប្អូន «ឈើ» ដោយនាពេលបច្ចុប្បន្ន កុមារីរូបនេះក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់ផងដែរ។

ជាមួយគ្នានេះដែរ ដោយសារតែសន្ទុះនៃការគាំទ្ររបស់តារាសម្ដែងវ័យក្មេង កុមារី Inter Rungrada កាន់តែមានភាពល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែធ្វើឲ្យនាងតូចរូបនេះ បានក្លាយឈ្មោះជាតារាវ័យក្មេងមួយដួង ដែលអាចរកប្រាក់ចំណូលក្នុងមូយខែៗ ខ្ទង់ដល់ទៅរាប់លានបាតឯណោះ ដោយនេះបើប្រៀបធៀបនឹងតារាល្បីៗជួរមុខរបស់ប្រទេសថៃ គឺថាមិនចាញ់គ្នាប៉ុន្មាននោះឡើយ។

ដោយឡែក កាលពីថ្មីៗនេះ កុមារី Inter Rungrada បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ប្អូនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញប្អូនសម្រេចចិត្តទិញកាដូដល់គ្រួសារ ជារថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿង ដែលទស្សនិកជនប៉ាន់ស្មានថាមានតម្លៃថ្លៃដល់ទៅរាប់លានបាតឯណោះថែមទៀតផង។

ទន្ទឹមនឹងទង្វើដ៏គួរឲ្យសរសើរមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជារៀមច្បងសិល្បៈ បាននាំគ្នាសរសើរមិនដាច់ពីមាត់ ពីការខិតខំប្រឹងប្រែងរបស់តារាវ័យក្មេងរូបនេះ ដែលតែងតែព្យាយាមធ្វើដើម្បីគ្រួសាររបស់ប្អូនជានិច្ចផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Inter
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា
Inter ទិញរថយន្តស៊េរីទំនើបឲ្យម៉ាក់ប៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]