បារាំង៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានតាមដានទស្សនា ខ្សែភាពយន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានចំណងជើងថា «Train to Busan» ជាមិនខាន។

ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតួអង្គប្រុសមានឈ្មោះពិតថា Gong Yoo បានឆាបយកបេះដូងហ្វេននារីៗ បានមិនតិចនាក់នោះទេ ដោយសារតែរូបរាងដ៏ខ្ពស់សង្ហា និងទេពកោសល្យសម្ដែង បានយ៉ាងល្អឥតខ្ចោះរបស់លោកផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក Gong Yoo ក៏ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីមួយ របស់ប៊្រេន Louis Vuitton ក្នុងទីក្រុងប៉ារីស និងបានបង្កការភ្ញាក់ផ្អើល តាមរយៈស្ទាយ៍សក់ថ្មី ដែលមើលទៅពិតជាស្រស់សង្ហា ក្មេងជាងវ័យ និងហាក់មិនសក្តិសមនឹងវ័យ ៤០ឆ្នាំ របស់លោកទាល់តែសោះ។

ជាពិសេស ទោះបីជាថតរូបជិតបែបណា ក៏គេអាចឃើញយ៉ាងច្បាស់ថា តារាវ័យ៤០ឆ្នាំរូបនេះ មានសាច់មុខដ៏សភ្លឺថ្លា និងច្រមុះស្រួច ជាហេតុដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ កួចចិត្តសរសើរ និងជ្រួលជ្រើមគ្រប់ៗគ្នាតែម្ដង៕  

Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]