អង់គ្លេស៖ ក្លិបបាល់ទាត់ Chelsea បានធ្វើការតែងតាំងអតីតអ្នកចាំទី Petr Cech ឱ្យកាន់តំណែងជាទីប្រឹក្សាការប្រកួត និងបច្ចេកទេស ក្រោយពីអ្នកចាំទីចាស់វស្សារូបនេះ បានចូលនិវត្តន៍ពីអាជីពជាផ្លូវការកាលពីឆ្នាំ ២០១៨ កន្លងទៅ។ គួរឱ្យដឹងថា ក្រោយការចូលនិវត្តន៍ អ្នកចាំទីសញ្ជាតិឆេករូបនេះ ហាក់មានទំនាក់ទំនងល្អជាមួយក្លិប Chelsea ក៏ដូចជាបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកស្រី Marina Granovskaia ដែលជាប្រធានក្លិប Chelsea ផងដែរ។

លោក Petr Cech និងលោកស្រី Marina Granovskaia
លោក Petr Cech

ក្រោយទទួលបានតំណែងថ្មី ជាមួយអតីតក្លិបចាស់របស់ខ្លួន លោក Petr Cech បាននិយាយថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានឱកាសនេះដើម្បីចូលរួមជាមួយ Chelsea ម្តងទៀត និងជួយបង្កើតនូវបរិយាកាសល្អបំផុតដែលអាចធ្វើទៅបាន ដើម្បីបន្តភាពជោគជ័យរបស់ក្លិប។ ខ្ញុំពិតជាអន្ទះសារទន្ទឹងរង់ចាំការប្រកួតប្រជែងថ្មីដែលនឹងមកដល់ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចប្រើចំណេះដឹងនិងបទពិសោធន៍បាល់ទាត់របស់ខ្ញុំទាំងអស់ដើម្បីជួយឱ្យក្រុមនេះទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត”។

គួរបញ្ជាក់ថា Petr Cech ធ្លាប់បានចំណាយពេល និងទទួលបានបទពិសោធន៍ជោគជាំនៅលីគកំពូលអង់គ្លេសជាមួយក្លិប Chelsea និង Arsenal បន្ទាប់ពីមកដល់ទឹកដីអង់គ្លេសតាំងពីឆ្នាំ ២០០៤ ដោយឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League x៤ដង, FA Cup x៥ដង និងឈ្នះពាន UCL ម្តង រួមទាំង UEL ម្តងផងដែរ៕ 

អ្នកចាំទី Petr Cech
អ្នកចាំទី Petr Cech
អ្នកចាំទី Petr Cech
អ្នកចាំទី Petr Cech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]