អង់គ្លេស៖ បុរសជាអ្នកជំងឺម្នាក់ បានធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយត្អូញត្អែរថាមានអាការឈឺក្នុងត្រចៀក និងហ៊ឹងៗស្តាប់អ្វីមិនសូវឮ ខណៈធ្វើការពិនិត្យស្រាប់តែរកឃើញថា មានសុទ្ធតែអាចម៍ត្រចៀកពេញក្នុងត្រចៀកតែម្តង។

គ្រូពេទ្យកំពុងបឺតយកអាចម៍ត្រចៀកចេញ

ជាក់ស្តែង បើផ្អែកតាមរយៈលោកវេជ្ជបណ្ឌិតល្បីឈ្មោះ Neel Raithatha ដែលមានជំនាញឯកទេសផ្នែកជំងឺត្រចៀក និងមានបទពិសោធន៍ជាង ១០ឆ្នាំ មកពីទីក្រុង Leicester ចក្រភពអង់គ្លេស បានចែករំលែកនូវរឿងរ៉ាវមួយនេះ នៃអ្នកជំងឺប្រុសរបស់លោកម្នាក់ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះ បានឲ្យដឹងថា អ្នកជំងឺមានអាការហាក់ឈឺចាប់ក្នុងត្រចៀក និងស្តាប់មិនសូវឮ។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការពិនិត្យក៏បានរកឃើញថា មានអាចម៍ត្រចៀកយ៉ាងច្រើនណែនណាប់ស្ទះកកកុញ ឬផ្គុំគ្នាឡើងយ៉ាងធំសម្បើមស្អិតជាប់ជញ្ជាំង (ក្នុងត្រចៀក) និងក្រដាសត្រចៀក ទើបជាហេតុបណ្តាលឲ្យអ្នកជំងឺមានអាការបែបនេះ។

គ្រូពេទ្យកំពុងបឺតយកអាចម៍ត្រចៀកចេញ

ប៉ុន្តែមិនថាយ៉ាងណា លោកវេជ្ជបណ្ឌិត Raithatha ក៏បានប្រើប្រាស់ឧបករណ៍ពេទ្យ (ឧបករណ៍បឺតអាចម៍ត្រចៀកម្យ៉ាង និងឧបករណ៍ថត Endoscope) ដើម្បីស្តាសម្អាតយកអាចម៍ត្រចៀកទាំងនោះ ចេញពីត្រច្រៀករបស់អ្នកជំងឺផងដែរ។ អាចម៍ត្រចៀកដែលត្រូវបានយកចេញមកនោះ ត្រូវបានគេដឹងថា មានទំហំប្រវែង ២,៥សង់ទីម៉ែត្រ។

អាចម៍ត្រចៀកដែលត្រូវបានយកចេញ

ថ្វីបើជាវេជ្ជបណ្ឌិតឯកទេសផ្នែកនេះក្តី ប៉ុន្តែលោកគ្រូពេទ្យ Raithatha រូបនេះ ក៏នៅតែបានសម្ដែងការភ្ញាក់ផ្អើល និងតក់ស្លុតចំពោះស្ថានភាពរបស់អ្នកជំងឺបែបនេះផងដែរ។

គួរឲ្យដឹងផងដែរថា បើយោងតាមការអះអាងនាពេលកន្លងៗមក ពីសំណាក់វេជ្ជបណ្ឌិតរូបនេះ ក៏បានឲ្យដឹងផងដែរថា ករណីបែបនេះវាមិនធ្ងន់ធ្ងរ ឬគំរាមកំហែងខ្លាំងដល់អាយុជីវិតនោះឡើយ។ ជាលទ្ធផល វាគ្រាន់តែធ្វើឲ្យអ្នកជំងឺមានអាការហ៊ឹងៗត្រចៀក អាចឈឺចាប់ និងស្តាប់មិនសូវឮតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីខ្លះ វាក៏អាចឆ្លងមេរោគរីករាលដាល ដែលធ្វើឲ្យប៉ះពាល់ផ្អែកត្រចៀកបានយ៉ាងធ្ងន់ធ្ងរផងដែរ (ខូចក្រដាសត្រចៀកទៅជាថ្លង់តែម្តង)។

***ដូច្នេះគ្រប់គ្នាក៏មិនគួរត្រូវបណ្ដែតបណ្ដោយ ទុកឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរបែបនេះនោះទេ។ ជាក់ស្ដែង គួរណាស់ត្រូវមានការសម្អាត អនាម័យល្អ និងគិតគូរពីសុខភាពខ្លួនឯងឲ្យបានត្រឹមត្រូវបំផុត។  

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]