អង់គ្លេស៖ គ្រូបង្វឹកដែលជួយឲ្យក្លិបហង្សក្រហម Liverpool លើកពាន UEFA Champions League កាលពីរដូវកាលមុនលោក Jurgen Klopp បានបាននិយាយថា “Liverpool ត្រូវតែបន្តចំណាយលុយបើសិនជាចង់ប្រកួតប្រជែងជាមួយក្លិបដ៏ទៃនៅអឺរ៉ុប”។ 

លោក Jurgen Klopp

កាលពីរដូវកាលមុន Liverpool បានចំណាយលុយអស់លើស ១៧០លានផោនក្នុងការនាំយកកីឡាករអ្នកចាំទី Alisson ខ្សែប្រយុទ្ធ Naby Keita និងខ្សែបម្រើពីររូបគឺ Fabinho និង Xherdan Shaqiri។ ជាលទ្ធផលក្រោយចំណាយលុយអស់យ៉ាងច្រើនេះ Liverpool បានឈរចំណាត់ថ្នាក់លេខ២នៅ Premier League និងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League។ 

លោក Jurgen Klopp អបអរសាទរជាមួយកូនក្រុម

ថ្លែងប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ZDF លោក Klopp បានមានប្រសាសន៍ថា “ Liverpool គឺជាក្លិបមួយដែលមានមហច្ឆិតាខ្ពស់ ដូច្នេះបើសិនជាយើងចំណាយប្រាក់ឲ្យដូចក្លិបដ៏ទៃទៀតទេ ពួកយើងនឹងមិនអាចប្រកួតប្រជែងជាមួយគេបាននោះទេ”

លោក Jurgen Klopp

បញ្ជាក់ផងដែរថា គិតចាប់តាំងពីពេលទីផ្សារដោះដូរកីឡាកររដូវបើកមកទល់នឹងពេលនេះ ក្លិបហង្សក្រហម Liverpool មិនទាន់មានកីឡាករចំណូលថ្មីនៅឡើយទេ៕

ប្រភព៖ dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]