កូរ៉េខាងត្បូង៖ នាព្រឹកព្រលឹមថ្ងៃទី២១ ខែមិថុនានេះ តារាចម្រៀងស្រីកំពុងល្បីល្បាញ Lisa Manoban សមាជិកក្រុម BLACKPINK បានបង្ហាញវត្តមាននៅឯព្រលានយន្តហោះ Incheon ទីក្រុងសេអ៊ូល ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ចូលរួមក្នុងកម្មវិធីរបស់ប៊្រេនល្បីឈ្មោះលំដាប់ពិភពលោក CELINE ។

ជាការពិតណាស់ ការបង្ហាញខ្លួនរបស់ Lisa កាលពីព្រឹកមិញនេះ ទាក់ទាញចំណាប់អារម្មណ៍ ក្រុមអ្នកសារព័ត៌មានក៏ដូចជាមហាជនជាខ្លាំង ជាមួយនឹងស្ទាយ៍តុបតែងខ្លួនដ៏ស្រស់ស្អាតថ្លៃថ្នូរគួរឲ្យសរសើរ។

Lisa បានលេងម៉ូតសម្លៀកបំពាក់បែបសាមញ្ញៗ ដោយបានពាក់នូវអាវយឺតពណ៌ខ្មៅប៊្រេនម៉ាក CELINE ជាមួយនឹង ខោរលុងវែងពណ៌ខ្មៅ មានកាបួបខ្មៅស្ពាយចំហៀង រួមទាំងស្បែកជើងកែងចោទស្រួច ដែលធ្វើឲ្យនាងមើលទៅ កាន់តែមានភាពទាក់ទាញមានមន្តស្នេហ៍ផងដែរ។

ដោយឡែក បើទោះបីជាតារាស្រីវ័យ២២ឆ្នាំរូបនេះ លេងឈុតសម្លៀកបំពាក់បែបងាយស្រួល និងសាមញ្ញយ៉ាងណាក្តី ប៉ុន្តែបើមកដឹងពីតម្លៃនៃរបស់របរប្រើប្រាស់ ក៏ដូចជាគ្រឿងអលង្ការផ្សេងៗ ដែលនៅលើខ្លួនរបស់នាងឯណេះវិញ ប្រាកដណាស់គឺអាចនឹងធ្វើឲ្យអ្នករាល់គ្នាខ្យល់គក៏ថាបានដែរ។

ជាក់ស្តែង ខាងក្រោមនេះគឺជាការរៀបរាប់ពីតម្លៃនីមួយៗ នៃរបស់ប្រើប្រាស់លើមួយតួខ្លួន របស់ Lisa ខណៈពេលដែលនាងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស កាលពីព្រឹកមិញនេះ៖

១. អាវយឺតប៊្រេនម៉ាក CELINE ប្រភេទ Printed Jersey តម្លៃ ៥៤០$

២. ខោខៅប៊យម៉ាក The Ragged Priest ប្រភេទ Flared Jeans តម្លៃ ១០៨$

៣. កាបូបស្ពាយចំហៀងម៉ាក Medium Triomphe តម្លៃ ៣,៨៥០$

៤. ខ្សែកអក្សរ M មានតម្លៃ ៤៤៥$

៥. ក្រវិលម៉ាក Chaine Hoops តម្លៃ ៤៩០$

៦. ចញ្ចៀនម៉ាក Floral Ring តម្លៃ ៥,៥៧៤$

៧. កងដៃម៉ាក Juste Un bracelet តម្លៃ ១១,៨០០$

៨. កងដៃម៉ាក Cartier តម្លៃ ៦,៨០០$

៩. នាឡិកាម៉ាក Rolex តម្លៃ ៣១,៥៥០$

យ៉ាងណាមិញ គ្រាន់តែបូកសរុបតម្លៃរបស់របរទាំងអស់នេះរបស់ Lisa គឺអាចនិយាយបានថា អាចទិញបានផ្ទះល្វែង១ខ្នងតម្លៃជាង៦ម៉ឺនដុល្លារ រស់នៅបានយ៉ាងស្រួលតែម្តង៕ 

តម្លៃរបស់របនៅលើខ្លួនរបស់ Lisa
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស
Lisa ធ្វើដំណើរឆ្ពោះទៅកាន់ទៅក្រុងប៉ារីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]