ន័យវែស៖ ជារៀងរាល់ឆ្នាំ YaYa ដែលជាតារាសម្ដែង ស្រីដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ តែងតែធ្វើដំណើរ ទោកាន់ប្រទេសន័រវែស ដែលជាប្រទេសកំណើតរបស់នាង។ ប៉ុន្តែ លើកនេះ រឹតតែពិសេសនោះគឺ គេបានឃើញវត្តមាន របស់ម្ចាស់បេះដូងរបស់នាងគឺលោក Nadech បានអមដំណើរ ទៅជាមួយផងដែរ។

តាមរយៈគណនីអីុនស្ដាក្រាម របស់អ្នកម្ដាយរបស់ Nadech បានបង្ហោះរូបភាព ជាច្រើនសន្លឹក ដែលធ្វើឲ្យហ្វេនៗ ឃើញហើយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ដំណើរកម្សាន្ត លើកនេះ មិនមែនមានតែនាង និងគូស្នេហ៍នោះទេ គឺ មានក្រុមគ្រួសារទាំងសងខាងតែម្ដង។

ជាពិសេស គេអាចដឹងថា ដំណើរកម្សាន្តរបស់ Yaya និងក្រុមគ្រួសារ ទាំងសងខាង គឺពោរពេញ ដោយភាពរីករាយ និងសុភមង្គល ព្រោះអ្នកទាំងអស់គ្នា បានបង្ហាញស្នាមញញឹមដ៏ស្រស់បំព្រងគ្រប់ៗគ្នាតែម្ដង។  

ប៉ុន្តែ ទោះបីជាបែបណា ក៏គូស្នេហ៍មួយគូនេះ មិនភ្លេចក្នងការ កសាងភាពផ្អែមល្ហែមនោះទេ តាមរយៈរូបភាព មួយសន្លឹកដែល Nadech  ព្យាយាមថតរូប ឲ្យសង្សារបណ្ដូលចិត្តរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យហ្វេនៗ បញ្ចេញមតិច្រណែន និងហៅថា គូស្នេហ៍Goalទៀតផង៕

ចង់ដឹងថាដំណើរកម្សាន្តលើកនេះ មានភាពសប្បាយរីករាយបែបណា ទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រួសារទាំងសងខាង
Nadech និងYaya
Nadech
yaya
Nadech និងអ្នកម្ដាយ
Yaya និងNadech
Yaya និងNadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]