អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បាននិងកំពុងតែពិភាក្សាជាមួយក្លិបនៅ Serie A គឺ Torino ក្នុងការនាំយកកីឡាករខ្សែការពារ Armando Izzo មកចូលរួមនៅរដូវកាលក្រោយ ខណៈភ្នាក់ងាររបស់កីឡាករម្នាក់នេះបានមកដល់ទីក្រុងឡុងដ៍រួចបាត់ទៅហើយ។

កីឡាករខ្សែការពារ Armando Izzo

យោងតាមសារព័ត៌មាន Sportitalia និង Tuttomercatoweb កីឡាករវ័យ២៧ឆ្នាំម្នាក់មានភាគរយខ្ពស់ណាស់ក្នុងការមកលេងនៅទឹកដីអង់គ្លេស។ ស្របពេលដែលភ្នាក់ងាររបស់កីឡាករម្នាក់នេះកំពុងតែនៅទីក្រុងឡុងដ៍ស្រាប់ ហើយគេជឿថាគឺកំពុងតែនិយាយជាមួយនឹង Arsenal ក្នុងការនាំយក Armando Izzo មកកាន់កីឡដ្ឋាន Emirates Stadium។

កីឡាករ Armando Izzo

បញ្ជាក់ផងដែរថា តម្លៃក្នុងការផ្ទេរពីអ៊ីតាលីមកអង់គ្លេសរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះអាចប្រមាណជា ៣០លានអឺរ៉ូ។ ក្រៅពី Arsenal កីឡាករ Armando Izzo ក៏មានក្លិបជាច្រើនទៀតចាប់អារម្មណ៍ផងដែរដូចជា Sevilla, Lazio និងក្លិបដឹកនាំដោយលោកConte Inter Milan៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]