ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី កាន់តែមានសន្ទុះប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ជាមួយបទចម្រៀងល្បីៗរបស់នាង ដែលចេញលក់នៅលើទីផ្សារ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា យូរី បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍មែនទែន បន្ទាប់ពីឃើញនាង បង្ហោះសារយ៉ាងវែងនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន និយាយរៀបរាប់ពីចរិតពិតរបស់នាងបែបនេះថា៖ “ខ្ញុំឈ្មោះយូរី មិនកាចពេក មិនស្លូតពេក ចូលចិត្តនិយាយលេងសើចច្រើន ចូលចិត្តធ្វើឲ្យគេសប្បាយ ញ៉េកញ៉ក់បន្តិច ចិត្តទូលាយ ប៉ិនអាណិតគេ ចូលចិត្តធ្វើបុណ្យ មិនសូវចេះកើតទុក្ខយូរ អ្នកណាក៏ដោយ ឲ្យតែបាននៅក្បែរ ដឹងតែសើចច្រើនជាងយំ។ ចរិតបែបនេះមិនងាយរកទេ ស្រលាញ់ ដឹងតែមិនខុស ចូលចិត្តចរិតមនុស្សស្រី បែបហ្នឹងអត់?”

តួយ៉ាង ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយឃើញសារដ៏វែង ដែលកញ្ញា យូរី រៀបរាប់ពីចរិតខ្លួន។ លើសពីនេះ អ្វីដែលពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្រជាច្រើន បាននិយាយថាចរិតរបស់កញ្ញា យូរី បែបនេះ ពិតជាគួរឲ្យស្រលាញ់ និងគួរឲ្យចូលចិត្តខ្លាំងមែនទែន សម្រាប់ពួកគេដែលជាអ្នកគាំទ្រ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

យូរី
យូរី
យូរី
សាររបស់ យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី