បរទេស៖ ការផ្លាស់ចេញពីទឹកដីបារាំងរបស់ Neymar គឺជារឿងក្ដៅគគុកនៅក្នុងពិភពបាល់ទាត់ស្របពេលដែលក្លិបយក្សពីរនៅអេស្ប៉ាញគឺ Barcelona និង Real Madrid កំពុងតែតាមប្រមាញ់ Neymar រៀងៗខ្លួន។ 

កីឡាករ Neymar

ខណៈព័ត៌មានកំពុងតែក្ដៅស្រាប់ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ Real Madrid កីឡាករ Karim Benzema បានបង្ហោះរូបថតក្នុងបណ្ដាញសង្គម Instagram ដែលខ្លួនថតជាមួយនឹង Neymar ដោយសរសេរចំណងជើងថា “Nueve / Neyney #Cracks” ។ ការបង្ហោះបែបនេះហាក់ធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ឆ្ងល់ថា តើ Neymar នឹងមកចូលរួមជាមួយ Real Madrid មែនទេ? 

Benzenma បង្ហោះរូបជាមួយ Neymar នៅក្នុង Instagram

យ៉ាងណាមិញមិនទាន់មានព័ត៌មានផ្លូវការណាមួយបង្ហាញថាខ្សែប្រយុទ្ធប្រេស៊ីលដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក Nyemar Jr នឹងទៅចូលរួមជាមួយក្លិបណាមួយ ឬបន្តលេងនៅ PSG នាដូវកាលក្រោយនៅឡើយ។

យើងរង់ចាំមើលទាំងអស់គ្នា ថាតើនឹងមានអ្វីកើតឡើងចំពោះ Neymar? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]