ជប៉ុន៖ កីឡាករ Fernando Torres បានបញ្ជាក់ពីព័ត៌មាននៃការចូលនិវត្តន៍ពីកីឡាករបាល់ទាត់អាជីពរបស់ខ្លួន ក្រោយចំណាយពេលលើវាលស្មៅជាង ១៨ឆ្នាំ។

កីឡាករ Fernando Torres
កីឡាករ Fernando Torres

កីឡាករ Fernando Torres បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “ខ្ញុំមានរឿងសំខាន់មួយចង់ប្រកាសប្រាប់ (ទៅកាន់អ្នកគាំទ្រ)។ បន្ទាប់ពីបានចំណាយពេលវេលាដ៏អស្ចារ្យអស់រយៈពេល ១៨ឆ្នាំ ទីបំផុតពេលវេលានៃការចូលនិវត្តន៍ និងការបញ្ចប់អាជីពរបស់ខ្ញុំក៏បានមកដល់។ ថ្ងៃអាទិត្យ ទី២៣ វេលាម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅជប៉ុន) ខ្ញុំនឹងមានសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ ដែលនឹងផ្តល់នូវព័ត៌មានលម្អិតបន្ថែម។ ជួបគ្នានៅទីនោះ!”។

គួរបញ្ជាក់ផងដែរថា Torres បានចំណាយពេលជាង ១៨ឆ្នាំក្នុងអាជីពជាកីឡាករបាល់ទាត់ ដោយបានប្រឡូកជាមួយក្លិប Atletico Madrid នៅឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០០៧ មុននឹងចូលរួមជាមួយក្លិបជាច្រើនដូចជា Liverpool, Chlesea និង AC Milan ជាដើម មុននឹងផ្លាស់ទៅចូលរួមជាមួយក្លិប Sagan Tosu របស់ជប៉ុននៅឆ្នាំ ២០១៨៕ 

កីឡាករ Fernando Torres
កីឡាករ Fernando Torres

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]