ភ្នំពេញ៖ ដំណឹងដ៏សោកសៅតារាចម្រៀង និងអ្នកលេងវីដេអូបែបកំប្លែកៗនៅលើបណ្តាញសង្គម លោកងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណៈភាពទាំងវ័យក្មេង ដោយសារមិនអាចទ្រាំនូវជំងឺដ៏សាហាវដែលខំព្យាបាលអស់ពេលជាច្រើនខែមកនេះ មិនជាសះស្បើយ។

យ៉ាងណាមិញ ការស្លាប់របស់តារាវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការក្តុកក្តួលយ៉ាងខ្លាំង ដែលមិននឹកស្មានថាត្រឹមរយៈពេលលោកត្រូវចាកចោលពីគ្រួសារ គ្មានថ្ងៃត្រលប់យ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះដែរ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានកើតក្តីនឹករលឹក រំលឹកដល់សកម្មភាពពីមុនៗ ដែលលោកបានធ្វើឡើងឲ្យអ្នកគាំទ្រសើចលេងសប្បាយតែម្តង។ដោយក្នុងនោះឃើញថា រាល់វីដេអូជាច្រើនបែបកំប្លែង ជាមយយនឹងការសម្តែងជាច្រើនមានអ្នកចូលទស្សនារាប់ម៉ឺនដងឯណោះ។

តាមរយៈវីដេអូចាស់ៗទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាស្រណោះដល់លោកយ៉ាងខ្លាំង ដែលបានបាត់បង់ជីវិតទាំងក្មេងខ្ចី តែក៏បានបន្សល់នូវសកម្មភាពប្លែកៗជាច្រើននៅលើបណ្តាញសង្គមផងដែរ៕

សូមទស្សនារាល់វីដេអូរបស់លោកខាងក្រោមនេះ៖

លោកងួន កែវពេជ្រពិសិដ្ឋ
លោកងួន កែវពេជ្រពិសិដ្ឋ
លោកងួន កែវពេជ្រពិសិដ្ឋ
ងួន កែវពេជ្រពិសិដ្ឋ ពេលថតវីដេអូកំប្លែងៗ
ងួន កែវពេជ្រពិសិដ្ឋ ពេលថតវីដេអូកំប្លែងៗ
ងួន កែវពេជ្រពិសិដ្ឋ ពេលថតវីដេអូកំប្លែងៗ
ងួន កែវពេជ្រពិសិដ្ឋ ពេលថតវីដេអូកំប្លែងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]