កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្រក្រុមចម្រៀង EXO ពិសេសអ្នកដែលស្រលាញ់ Sehun បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការបង្ហោះរបស់ តារាម៉ូដែលស្រីស្អាត ជនជាតិអូស្ត្រាលី Miranda Kerr នៅក្នុងអ៊ីនធើណែត ដែលបានបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ល្អរបស់នាង ជាមួយនិង Sehun។

នៅក្នុងសាររបស់ Miranda Kerr បានបង្ហាញថា នាងធ្លាប់បានទទួលអំណោយពិសេសមួយ ពីកម្លោះសង្ហា Sehun កាលពីកំឡុងឆ្នាំ ២០១៥ គឺនៅពេលដែលក្រុមចម្រៀង EXO ទើបតែចេញអាល់ប៊ុម EXODUS ថ្មីៗ។

កាលនោះ Sehun បានផ្ញើឲ្យនាង នូវអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ជាមួយហត្ថលេខា និងសារខ្លីៗថា «សូមមើលអាល់ប៊ុមថ្មីរបស់ពួកយើងផង ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់អ្នក»។ 

ជាការពិតណាស់ កាលនោះអ្នកគាំទ្ររបស់ Sehun សុទ្ធតែដឹងច្បាស់ថា លោកពិតជាស្រលាញ់ពេញចិត្ត និងគាំទ្រតារាម៉ូដែលស្រី Miranda Kerr ម្នាក់នេះយ៉ាងខ្លាំង៕

ទស្សនារូបភាពដែល Miranda Kerr បានបង្ហោះខាងក្រោម ៖ 

រូបភាព Miranda Kerr
រូបភាព Miranda Kerr
រូបភាព Sehun
រូបភាព Sehun
រូបភាព អំណោយរបស់ Sehun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]