តៃវ៉ាន់៖ បុរសវ័យចំណាស់អាយុ៦៩ឆ្នាំម្នាក់ បានធ្វើការសងសឹកអ្នកជិតខាងរបស់គាត់ដោយបន្ទោរបង់ដាក់ក្នុងអាងស្តុកទឹកប្រើប្រាស់ នៅអគារផ្ទះល្វែង។

បុរសវ័យចំណាស់នោះ មានឈ្មោះថា លីន បានខឹងអ្នកជិតខាងរបស់គាត់ដោយសារតែ ធ្វើអោយគាត់បាត់បង់ប្រាក់ចំណូលប្រចាំខែរបស់គាត់ក្នុងមួយខែបាន១២០០ដុល្លារតៃវ៉ាន់ ស្មើនឹង ៣៨៦ដុល្លារអាមេរិក ដោយគាត់បានជួលជ្រុងមួយនៃផ្ទះរបស់គាត់ ទៅអោយក្រុមហ៊ុនទូរស័ព្ទមួយដើម្បីផ្ទុកអីវ៉ាន់។  

ក្រោយពីអ្នកជិតខាងបានដឹងរឿងនេះ ក៏សុំអោយគាត់បញ្ឍប់ការជួលនេះភ្លាមព្រោះវាផ្ដល់រំខានដល់ពួកគេ។ ដោយការខឹងសម្បារអ្នកជិតខាង គាត់ក៏បាន បន្ទោរបង់ ដាក់ក្នុងអាងស្តុកទឹកប្រើប្រាស់ នៅអគារផ្ទះល្វែងនោះ។

ទង្វើរបស់គាត់ត្រូវបានគេដឹង ដោយអ្នកជិតខាងចាប់ផ្ដើមមានអារម្មណ៍ថា ទឹកដែលប្រើប្រាស់មានក្លិនចម្លែក និងអ្នកខ្លះទៀត ប្រតិកម្មជាមួយស្បែក។ នៅពេលដែល អ្នកគ្រប់គ្រងអគារផ្ទះល្វែង ឆែកមើលកាមេរ៉ាសុវត្តិភាពមើល ក៏បានឃើញ លោកលីនតែងតែធ្វើសម្មភាពបែបនេះជារឿយៗ។ នៅក្នុងវីឌីអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញថា លោកបានបន្ទោរបង់ដាក់ក្នុងថង់ផ្លាស្ទិច រួចចាក់ចូលទៅក្នុងអាងស្តុកទឹកប្រើប្រាស់របស់អ្នកជិតខាង។

បុរសចំណាស់កំពុងឡើងជណ្ដើរអាងស្តុកទឹក
បុរសវ័យចំណាស់កាន់ថង់ផ្លាស្ទិច

គេក៏បានយកទឹកទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត លទ្ធផលបានអោយដឹងថា ទឹកមានមេរោគច្រើន ដែលធ្វើអោយប៉ះពាល់សុខភាព។ លោកលីន ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យប្រាក់ចំនួន ១៦០,០០០ដុល្លារតៃវ៉ាន់ ស្មើនឹង ៥,១៦០ដុល្លារអាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]