កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមប៉ូលិសកូរ៉េទើបតែទទួលបាន របាយការណ៍ថ្មីមួយបញ្ជាក់ថា មានក្រុមនារីៗជនជាតិចិនដ៏ក្លាហាន ២នាក់ បានសម្រុកចូលទៅដល់ ក្នុងផ្ទះរបស់ Chanyeol តារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុមចម្រៀង EXO។

នារីស្អាតៗទាំង ២នាក់នេះ ត្រូវបានគេស្គាល់ថា ជាហ្វេនរោគចិត្ត ដែលតាមរំខាន Chanyeol ជាយូរមកហើយ ប៉ុន្តែទើបតែថ្ងៃនេះ ពួកគេសម្រេចចិត្តគាស់ទ្វារ គាស់បង្អួចទម្លុះចូលទៅក្នុងបន្ទប់ Chanyeol តែម្ដង ក្នុងគោលបំណងចង់រំលោភបំពាន ភាពផ្ទាល់ខ្លួនរបស់លោក។

ដំណឹងនេះ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលអ្នកនៅក្នុងផ្ទះ គឺមិនមែនជា Chanyeol ប៉ុន្តែជាស្រ្តីម្នាក់ ដែលមានឈ្មោះថា Kim។

នៅពេលដែលហ្វេនរោគចិត្តទាំងនោះ ព្យាយាមរកវិធីឆ្កឹះគន្លឹះទ្វារបន្ទប់ ការិយាល័យរបស់ Chanyeol ស្រ្តីដែលមានឈ្មោះ Kim បានថតវីដេអូសកម្មភាពរបស់ពួកគេ ហើយក៏បញ្ជូនទៅឲ្យ Chanyeol និងរាយការទៅនាក់ប៉ូលិសភ្លាមៗ ទាំងយប់តែម្ដង។

នេះបើយោងតាមការបំភ្លឺរបស់ Chanyeol បានឲ្យដឹងថា អ្នកគាំទ្ររោគចិត្តទាំង ២នាក់នេះ តែងតែរំខានលោកជារឿយៗ តាំងពីនៅព្រលានយន្តហោះ រហូតដល់ផ្ទះ។ ហើយនេះក៏មិនមែនជាលើកទី១ ដែរ ទើបលោកសម្រេចចិត្ត ផ្លាស់ប្ដូរកន្លែងគេងជារឿយៗ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Chanyeol
រូបភាព Chanyeol
រូបភាព Chanyeol
រូបភាព Chanyeol
រូបភាព កន្លែងស្នាក់របស់ Chanyeol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]