ភ្នំពេញ៖ ប្រាកដជាមានមិត្តៗយុវវ័យមិនតិចនោះទេ បានស្គាល់ពីតារាចម្រៀងប្រុសវ័យក្មេងពោរពេញទៅដោយ ទេពកោសល្យលោក ម៉ម ពេជ្ជរិទ្ធ តាមរយៈ​បទចម្រៀងOriginal Songបែបមនោសញ្ចេតនាជាច្រើន នាពេលកន្លងមក ទទួលបានការគាំទ្រខ្លាំងមែនទែន ។

ជាមួយគ្នានេះដែរ តារាចម្រៀងប្រុសវ័យក្មេងដ៏មានសមត្ថភាព និងជាម្ចាស់បទ​ចម្រៀង«ឆ្ងាយ»​ ដែលជាបទមានការពេញនិយម ពីសំណាក់មិត្តៗយុវវ័យខ្លាំងនោះ លោក ម៉ម ពេជ្ជរិទ្ធ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងការបង្ហោះសារមួយ កាលពីយប់មិញ។

ដោយនៅក្នុងការបង្ហោះនោះលោក បានសរសេថា៖«ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើ​ នៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ ។ ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេង ដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ។

ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច YouTube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នាដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំ ត្រូវបានផ្អាកដំណើរការ៦ខែ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតទថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ ។ " You have stolen my Art for your own business benefit "»។

ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងហ្វេនៗរបស់ ខ្លួន បានសម្ដែងនូវអារម្មណ៍សោកស្ដាយទៅលោក ស្ទើរគ្រប់គ្នា  និងលើកទឹកចិត្តលោក កុំឲ្យបោះបង់សេចក្តីតាំងចិត្តរបស់លោក ដែលខំសាងរាប់ឆ្នាំ​ លើវិថីសិល្បៈ៕

ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
សំណេររបស់ ម៉ម ពេជ្ជរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ