អ៊ីតាលី៖ ខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Douglas Costa បាននិយាយថាគេស្វាគមន៍ក្នុងការទៅលេងនៅ Premier League។ 

កីឡាករ Douglas Costa

Costa ត្រូវបានគេដឹងថាអាចនឹងត្រូវផ្លាស់ទៅទឹកដីអង់គ្លេសជាមួយ Manchester United ស្របពេល Juventus អាចនឹងនាំយក Pogba មកកាន់កីឡដ្ឋាន Turin វិញ។ ខ្សែបម្រើប្រយុទ្ធស្លាប Costa ហាក់មិនសូវបានចូលលេងឲ្យ Juventus នោះទេហើយអនាគតរបស់គេនៅទីនោះក៏មិនច្បាស់ដូចគ្នា។ គេធ្លាប់បាននិយាយថាការលេងនៅអង់គ្លេសគឺជារឿងដែលអាចកើតឡើងចំពោះរូបគេ។ នៅពេលដែលអ្នកកាសែតសួរថាគេយល់យ៉ាងណាចំពោះការមកលេងនៅអង់គ្លេស ស្រាប់តែ Costa ឆ្លើយថា “ប្រហែលជាថ្ងៃណាមួយ ប៉ុន្តែខ្ញុំគិតថាខ្ញុំមិនចាកចេញនៅពេលនេះទេ។”

កីឡាករ Douglas Costa

ក្រោយការមកដល់ទឹកដីអ៊ីតាលីវិញរបស់លោក Sarri នៅ Juventus កីឡាករជម្រើសជាតិប្រេស៊ីលម្នាក់នេះបាននិយាយថា “បច្ចុប្បន្នខ្ញុំមិនគិតរឿងចាកចេញពី Juventus នោះទេ។ ពួកយើងមានអ្នកចាត់ការទូទៅថ្មី ហើយខ្ញុំក៏ចង់ធ្វើការជាមួយគាត់ដូចគ្នា។”

កីឡាករ Douglas Costa

បញ្ជាក់ដែរថា Douglas Costa បានចូលរួមជាមួយ Juventus កាលពីឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចីជើងពី Bayern Munich ហើយត្រូវ Juventus ទិញផ្ដាច់នៅរដូវកាល២០១៨។ បង្ហាញខ្លួនបាន ៤៨ប្រកួត Costa រកគ្រាប់បាល់ឲ្យ Juventus បាន៥គ្រាប់៕

ប្រភព៖ express 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]