ថៃ៖ ពិតជារឿងមួយដែលស្មានមិនដល់ទាល់តែសោះ ថាតារាសម្ដែងប្រុសរូបសង្ហា លោក Om Akapan បានសារភាពពេញចិត្ត តារាស្រី កញ្ញា Kwan ពេញៗមាត់ ខណៈទំនាក់ទំនងរបស់ពួកគេទាំងពីរ ក៏បានស្គាល់គ្នាមកជាច្រើនឆ្នាំហើយដែរ។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែងប្រុស លោក Om Akapan បានបង្ហាញអារម្មណ៍ដែលលាក់មកជាយូរហើយ ថាខ្លួនពិតជាចូលចិត្តចរិតរបស់ តារាស្រី កញ្ញា Kwanខ្លាំងណាស់ ព្រោះនាងជាមនុស្សស្រីម្នាក់ ដែលតែងតែចេះយកចិត្តទុកដាក់ចំពោះមនុស្ស នៅជុំវិញខ្លួនរបស់នាងជានិច្ច ហើយនាងក៏ជាតារាស្រីមួយដួង ដែលលោកតែងតែសម្លឹងមើលយូរមកហើយផងដែរ។

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះក៏បានរៀបរាប់បន្ថែមផងដែរ ទោះបីបច្ចុប្បន្ននេះរូបលោក និងតារាស្រីកញ្ញា Kwan បាននៅទំនេររៀងៗខ្លួនមែនពិត ប៉ុន្តែលោកនៅតែមិនហ៊ានសារភាពចំៗ ដោយសុំត្រឹមតែធ្វើជាបងប្រុសម្នាក់ ដែលតាមមើលថែសិនក៏បាន រង់ចាំពេលវេលាល្អណាមួយជាមុនសិន៕ 

Om Akapan
Om Akapan
Om Akapan
Om Akapan
Om Akapan​​ និងKwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]