បរទេស៖ តារាសម្តែងចម្រៀង និងតារាសម្តែងស្រី Jenifer Lopez ដែលប្រិយមិត្តភាគច្រើនតែងតែហៅនាងថា «J.Lo» កំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំ នៅក្នុងពិធីរៀបការលើកទី៤របស់នាង នាពេលឆាប់ៗខាងមុខនេះ ជាមួយអ្នកកីឡាបាល់ទះវ័យ៤៤ឆ្នាំ Alex Rodrigue។ គួររម្លឹកផងដែរថា J.Lo និង Alex បានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមិនាកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ តារាស្រីវ័យ៤៩ឆ្នាំរូបនេះ បានបើកចិត្តរៀបរាប់ពីជីវិតរៀបការកន្លងមកថា មូលហេតុដែលត្រូវរៀបការច្រើនដងបែបនេះ កើតឡើងដោយការសម្រេចចិត្តខុស ព្រោះតែអារម្មណ៍ឯកាមួយពេល។

ដោយនាងបាននិយាយរៀបរាប់ថា «ខ្ញុំឆ្លងកាត់ការរៀបការ៣ដងមកហើយ ម្តងនៅជាមួយគ្នាបាន៩ខែ ម្តងទៀតរស់នៅជាមួយគ្នាបាន១១ខែ ដូច្នេះខ្ញុំមិនរាប់ថានេះជាការរៀបការនោះទេ»។

តារាស្រីរូបនេះបន្ថែមទៀតថា «ខ្ញុំរៀបការជាមួយMarc Anthony ហើយពួកយើងកូនជាមួយគ្នា។ ប៉ុន្តែពេលរៀបការ២លើកដំបូង គឺខ្ញុំនៅក្មេងពេក ហើយខ្ញុំព្យាយាមរៀបការតែប៉ុណ្ណោះ។ អ្នកខ្លះអាចមើលមកថា ជីវិតរបស់ខ្ញុំរស់នៅក្នុងបរិយាកាសរីករាយជានិច្ច តែការពិតទៅវាឯការខ្លាំងណាស់ នេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំចង់រៀបការ ព្រោះគិតថាខ្ញុំនឹងមានមនុស្សម្នាក់ នៅក្បែរខ្ញុំគ្រប់ពេល តែគ្រប់យ៉ាងមិនដូចអ្វីដែលគិតនោះទេ»។

យ៉ាងណាមិញ អតីតកាលគ្រាន់តែជាមេរៀនសម្រាប់ជីវិតតែប៉ុណ្ណោះ ព្រោះពេលនេះ J.Lo កំពុងតែរស់នៅជាមួយស្នេហាថ្មីយ៉ាងមានសុភមង្គល។ ទៀតសោត នៅក្នុងកម្មវិធីConcert «It’s My Party» កន្លងមក នាងនិយាយថា ការរៀបការលើកនេះនឹងរៀបចំឡើងនៅក្នុងព្រះវិហារដ៏ធំ ហើយនេះជាពិធីរៀបការ ដែលមានភាពអធិកអធមដែលនាងមិនធ្លាប់ជួបពីមុនមកនៅក្នុងជីវិត៕

Jenifer Lopez
J.Lo និង Alex
J.Lo និង Alex
J.Lo និង Alex
J.Lo និង Alex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]