ភ្នំពេញ៖ អូហូ! ថ្មីបំផុតដែល Family Feud ហ្គេមទូរទស្សន៍ដ៏សប្បាយអស្ចារ្យមកពីអាមេរិកត្រូវបានសិទ្ធិមកភីអិអិន ដើម្បីស្វែងរកគ្រួសារចំនួនពីរប្រកួតប្រជែងគ្នារៀងរាល់សប្តាហ៍។ ការចូលរួមដ៏ងាយ និងឈ្នះរង្វាន់ដ៏ធំ ព្រមទំាងបទពិសោធន៍កម្មវិធីទូរទស្សន៍ដ៏អស្ចារ្យនេះនឹងចាក់ផ្សាយជាលើកដំបូង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នេះហើយ។

កម្មវិធី «Family Feud» របស់ PNN

កញ្ញា ទូច បុប្ផា ប្រធានកម្មវិធីទូរទស្សន៍ភីអិនអិន បានឱ្យដឹងថា Family Feud ជាហ្គេមទូរទស្សន៍មួយមានកំណើតនៅអាមេរិកតាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ រហូតពេលនេះវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទូរទស្សន៍ ដែលមានប្រជាប្រិយភាពបំផុតចំនួន ៥ លើកំពូលតារាងនៅសហរដ្ឋអាមេរិក។

ក្រៅពីកម្ពុជា ដែល Family Feud ត្រូវបាននាំចូលដោយទូរទស្សន៍ភីអិនអិន កម្មវិធីនេះបានត្រូវនាំចូលទៅក្នុងទីផ្សារអន្តរជាតិជាង ៥០ ប្រទេសរួចមកហើយ។

ទូរទស្សន៍ភីអិនអិន នឹងចាក់ផ្សាយកម្មវិធីនេះចាប់ពីខែកក្កដានេះ រៀងរាល់យប់ថ្ងៃសៅរ៍ វេលាម៉ោង ៨ រហូតដល់ម៉ោង ៩ យប់ ដោយកម្មវិធីទាំងមូលទទួលបានការគំាទ្រធំពីស្រាបៀរកម្ពុជា។

ដើម្បីចូលរួមលេងកម្សាន្តក្នុងកម្មវិធីនេះ ទស្សនិកជនគ្រាន់តែស្វែងរកគ្នា ៤ នាក់ជាក្រុមតែមួយ អាចជាគ្រួសារ ឬជាមិត្តភក្តិ ហើយដាក់ពាក្យប្រជែងយករង្វាន់ ៤ លានរៀន ដោយចូលទៅកាន់ហ្វេសប៊ុក FamilyfeudCambodia ឬផ្ញើសារមកកាន់ [email protected]

កម្មវិធី «Family Feud» របស់ PNN
កម្មវិធី «Family Feud» របស់ PNN
កម្មវិធី «Family Feud» របស់ PNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]