ភ្នំពេញ៖ ក្រោយមានការបង្ហោះពី ជីវិតពិតរបស់អតីតតារាចម្រៀងលោក ប៊ូ វិចិត្រ មក គេសង្កតឃើញថា ម្ចាស់បទ “ប៊ិះសយ” រូបនេះ បានទទួលការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីសំណាក់អ្នករួមអាជីពសិល្បៈ ក៏ដូចជាមិត្តចាស់របស់លោក អ្នកនាង យក់ ថិតរដ្ឋា។

ទន្ទឹមនឹងនេះផងដែរ ស្រាប់តែមហាជនសង្កេតឃើញ តារាចម្រៀងជើងចាស់លោក សាន ផានិត ក៏បានបង្ហោះសារទាក់ទងនឹងលោក ប៊ូ វិចិត្រ ដូចគ្នា ក៏ប៉ុន្តែលោកបានរៀបរាប់យ៉ាងដូច្នេះថា៖ “ប្អូនប៊ូ វិចិត្រ ហាក់ដូចជាអស់ខ្យល់ហើយ មិនខុសអីពី​បង៧ឆ្នាំមុនទេ កុំអស់សង្ឈឹមអីប្អូន ប្អូននឹងមានជំនួយពីសប្បុរជនជាពិសេសសមាគមន៍សិល្បៈខ្មែរ ដើម្បីបន្តដំណើរទៅមុខទៀតណា។ បើជួបបងផ្ទាល់បងនឹងជួយជាឱកាស កម្លាំងចិត្តនិងបទពិសោធន៍ នៃការក្រោកឈរឡើងវិញខ្លះ បងគិតថាថវិកា គ្រាន់តែជាកម្លាំងមួយភ្លែតហើយបាត់អស់ទៅអស់វិញភ្លាម តែឱកាសប្អូនអាចក្រោកឈរដើរទៅព្រៃរកសាច់ហូបដោយខ្លួនឯងឯងបាន”

យ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះលោក សាន ផានិត បាននិយាយថា រូបលោកក៏ធ្លាប់ជួបបញ្ហាបែបនេះ កាលពី ៧ឆ្នាំមិនខុសពី ប៊ូ វិចិត្រ នោះទេ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ លោក សាន ផានិត ថែមទាំងចង់ជួបលោក ប៊ូ វិចិត្រ ដើម្បីជួយប្រាប់ពីវិធី និងបទពិសោធន៍កន្លង ក្នុងការក្រោកឈរឡើងវិញ ក្នុងឆាកជីវិតដោយខ្លួនឯង ដែលទាំងនេះ ពិតជាគួរឲ្យមហាជន សរសើរនូវទឹកចិត្តរូបលោកយ៉ាងខ្លាំង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាន ផានិត
សាន ផានិត
ប៊ូ វិចិត្រ
សាររបស់លោក ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត