ហូឡង់៖ អ្នកចាត់ការ Erik Ten Hag របស់ក្លិប Ajax បានសម្រេចបន្តកិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំជាមួយក្លិប បន្ទាប់ពីបានដឹកនាំក្លិប Ajax ទទួលជោគជ័យខ្លាំងកាលពីរដូវកាលកន្លងទៅ ដោយឈ្នះពានលីគកំពូលហូឡង់ ព្រមទាំងជើងឯក KNVB Beker Cup និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Champions League ទៀតផង។

ការចុះកិច្ចសន្យាថ្មីរបស់លោក Erik Ten Hag
លោក Erik Ten Hag

គួរបញ្ជាក់ឱ្យដឹងថា កិច្ចសន្យាចាស់របស់លោក Ten Hag នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២០ ខាងមុខ ពោលគឺមួយឆ្នាំទៀត មុននឹងលោកសម្រេចចិត្តបន្តកិច្ចសន្យាថ្មីជាមួយក្លិប ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២។ លោក Ten Hag បានដឹកនាំ Ajax ក្លាយជាក្រុមដ៏លេចធ្លោរបំផុតមួយនៅទ្វីបអឺរ៉ុប មុននឹងកីឡាករដែលស្ថិតក្រោមការដឹកនាំរបស់លោក កំពុងក្លាយជាគោលដៅរបស់បណ្តាក្លិបធំៗនៅអឺរ៉ុប៕

លោក Erik Ten Hag
លោក Erik Ten Hag

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]