ភ្នំពេញ៖  លោក ងួន កែវពេជ្រពិសិដ្ឋ ដែលតែងតែ បង្ហោះវីដេអូ សំណើចជាច្រើន ក្នុងបណ្ដាញសង្គមយូធូប បានធ្វើឲ្យមហាជន មានការអាណិតអាសូរ ដល់រូបលោកយ៉ាងខ្លាំង បន្ទាប់ពីលេចលឺថា លោកបានមាន ជំងឺមហារីក ដ៏កាចសាហាវ។

ជាក់ស្ដែង តារយៈគណនីហ្វេសប៊ុករបស់ សាឡាត់ ស្រីឡាង តែងតែ បង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពី ស្ថានភាពជម្ងឺរបស់លោក ជាហេតុធ្វើឲ្យមានសប្បុរសជន មានការចូលរួម បរិច្ចាគថវិកា សម្រាប់ព្យាបាលជំងឺទៀតផង។

ប៉ុន្តែជាអកុសល ដោយសារតែស្ថានភាព ជម្ងឺមហារីក កាន់តែធ្ងន់ធ្ងរទៅ បានធ្វើឲ្យរាងកាយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ កាន់តែទ្រុឌទ្រោម មិនអាចទ្រាំទ្របាន ព្រមទាំងបានលាចាកលោក ចោលក្រុមគ្រួសារ ទាំងអាល័យ។

តាមរយៈគណនីហ្វេសប៊ុករបស់ សាឡាត់ ស្រីឡាង ប៉ុន្មានម៉ោងមុននេះ បានបង្ហោះរូបភាពមួយសន្លឹក អមដោយ បងប្រុសនិងបានរៀបរាប់ថា បងប្រុសនាង បានសុខហើយ និងមានពាក្យពេចន៍ ចូលរួមរំលែកទុក្ខទៀតផង។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យប្រិយមិត្ត មានការនឹកស្មានមិនដល់ និងសោកស្ដាយដែលបាត់បង់សិល្បករ មួយរូបទៀតហើយ ព្រមទាំងបានបញ្ចេញមតិចូលរួមរំលែកទុក្ខគ្រប់ៗគ្នា៕

លោក ងូន កែវពេជ្រពិសិដ្ឋ បានស្លាប់ហើយ
លោក ងូន កែវពេជ្រពិសិដ្ឋ ពេលនៅរស់
លោក ងូន កែវពេជ្រពិសិដ្ឋ ពេលឈឺធ្ងន់
លោក ងូន កែវពេជ្រពិសិដ្ឋ ពេលឈឺធ្ងន់
លោក ងូន កែវពេជ្រពិសិដ្ឋ ពេលឈឺធ្ងន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]