ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានបញ្ចេញថេបប្លេតម៉ូដែលថ្មី Huawei M5 Lite ដែលជាជម្រើសថេបប្លេតដ៏ល្អឥតខ្ចោះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិសេសទាំងគុណភាព និងតម្លៃ។

Huawei M5 Lite

Huawei M5 Lite មានតម្លៃត្រឹមតែ $249 ហើយនេះជាចំណុចពិសេសៗជាច្រើនដែលអ្នកមិនគួរមើលរំលង៖

- បច្ចេកវិទ្យា Harman Kardon Audio ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តជាមួយសម្លេងដ៏ល្អឥតខ្ចោះមិនធ្លាប់មាននៅលើថេបប្លេតដទៃ។ គួរបញ្ជាក់ផងដែរថា Harman Kardon ជាក្រុមហ៊ុនធំដ៏ល្បីផលិត Speaker ម៉ាក JBL។ លើសពីនេះទៅទៀត ថេបប្លេតម៉ូដែលនេះក៏បំពាក់ដោយបច្ចេកវិទ្យា Huawei Histen 5.0 ដែលអ្នកអាចរីករាយជាមួយការស្តាប់តន្ត្រី ការលេងហ្គេម ការមើលភាពយន្តផ្សេងៗម៉ាអែម។
- អេក្រង់ធំត្រជាក់ភ្នែក ទំហំ 8 អ៊ីញ ជាមួយកម្រិតបង្ហាញពេញភ្នែក ងាយស្រួលក្នុងការមើលវីឌីអូ និងលេងហ្គេម។ ជាពិសេស Huawei M5 Lite ក៏បំពាក់ដោយបច្ចេកវិទ្យា Eye-Comfort ជួយការពារភ្នែករបស់អ្នកពីចំណាំងពន្លឺផងដែរ។
- ថាមពលថ្មមានរហូតដល់ 5100 mAh ដែលអ្នកអាចមើលវីឌីអូបានរហូតដល់ 10.6 ម៉ោងក្នុងកម្រិត 1080MP និងស្តាប់ចម្រៀងបានរហូតដល់ ៦២ ម៉ោង។ អ្នកចំណាយពេលត្រឹមតែ ២.៨ ម៉ោងប៉ុណ្ណោះ ដើម្បីសាកថ្មឲ្យពេញ។
- Huawei M5 Lite ដំណើរការដោយ បន្ទះឈីប Kirin 710 ដែលអ្នកអាចលេងហ្គេម និងប្រើប្រាស់កម្មវិធីផ្សេងៗយ៉ាងរលូន និង RAM 3GB និង ROM 32GB។
- អ្នកប្រហែលជាគិតថាថេបប្លេតម៉ូដែលថ្មីនេះ មិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះទេប៉ុន្តែផ្ទុយទៅវិញ Huawei M5 Lite គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 និង EMUI 9.0 ដូច្នេះកុំបារម្ភអីណា៎។
- កាមេរ៉ាមុខរបស់ M5 Lite មានមួយគ្រាប់ទំហំ 13 មេកាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេការភិចសែល ដែលអ្នកអាចផ្តិតយករូបភាព និងថតសែលហ្វីបានម៉ាឡូយ។

Huawei M5 Lite មានលក់នៅលើទីផ្សារហើយ ដូច្នេះអ្នកអាចទៅរកទិញនៅតាមបណ្តាហាងទូរស័ព្ទដែលនៅជិតអ្នក។ អ្នកនឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឥតគិតថ្លៃផងដែរ រាល់ការជាវ Huawei M5 Lite។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/ 

Huawei M5 Lite
Huawei M5 Lite
Huawei M5 Lite
Huawei M5 Lite

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]