ភ្នំពេញ៖ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីម្សិលមិញនេះនៅលើបណ្ដាញសង្គមមានរឿងគួរឲ្តភ្ញាក់ផ្អើលមួយ ក្រោយពីអ្នកប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក បានបង្ហោះរូបភាពជាច្រើនរបស់ អតីតចម្រៀងលោក ប៊ូ វិចិត្រ ដែលជាម្ចាស់បទចម្រៀង«ប៊ិះស៊យ» ឃើញហើយពិតជាខ្លោចចិត្តមែនទែន។

ជាមួយគ្នានេះផងដែរ ក្រោយពីបាត់មុខលោក ពីវិថីសិល្បៈយូរនោះ រឿងដែលនឹកស្មានមិនដល់ លោក ប៊ូ វិចិត្រ ធ្លាក់ខ្លួន ដល់ម្លឹង ត្រូវធ្វើជាយាមឡាន ដើម្បីចិញ្ចឹមជីវិតរបស់ ខ្លួន ។

យ៉ាងណាមិញ ដោយឃើញមានការលំបាកខ្លាំងបែបនេះ តារាចម្រៀងស្រីដែលធ្លាប់ជាសមាជិករួមក្រុមនោះអ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារ និងរូបភាពរបស់លោក ប៊ូ វិចិត្រ ជាច្រើនក្នុងការរកជំនួយ ឲ្យទៅលោក ។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ មានគណនីហ្វេសប៊ុកមួយឈ្មោះថា លី ឡាយ បានបង្ហោះថា៖«តើមានសិល្បករប៉ុន្មាននាក់មានទឹកចិត្តដូចបង យក់ ថិតរដ្ឋា ? ខ្ញុំនឹងឧបត្ថម្ភPass App១គ្រឿងដល់បងប្រុស ប៊ូ វិចិត្រ តាមស្នើសុំបងស្រី តើមានFriendsណាចង់ចូលរួមជាមួយខ្លះ? បើអត់មានfriendsឧបត្ថម្ភទេ ខ្ញុំឧបត្ថម្ភតែឯងហើយណា »។ ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

គួររម្លឹកផងដែរថា បន្ទាប់ពីអ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះនោះ គេសង្កេតឃើញមានសប្បុរជនជាច្រើន បាននាំគ្នាផ្ដល់ជាថវិកា ជួយទៅដល់លោក ប៊ូ វិចិត្រ ផងដែរ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖   

យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី
ប៊ូ វិចិត្រ
ប៊ូ វិចិត្រ
ប៊ូ វិចិត្រ
ប៊ូ វិចិត្រ
សំណេររបស់បងប្រុស លី ឡាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា