ភ្នំពេញ៖ កាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញសភាពរបស់អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក បូ វិចិត្រ បានធ្លាក់ខ្លួនលំបាកខ្លាំង ក្រោយបានស្ងាត់មុខពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ។

នាពេលនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាចង់ដឹងយ៉ាងខ្លាំង ពីសុខទុក្ខ និងបញ្ហាមួយចំនួននៅក្នុងជីវភាពរបស់លោក ក៏ប៉ុន្តែពិតជាក្តុកក្តួលយ៉ាងខ្លាំង ក្រោយបានដឹងថាពេលនេះលោកមានការចងចាំនៅតិច មិនអាចបកស្រាយអ្វីបានឡើយ ព្រោះតារារូបនេះបានធ្លាប់ជួបរឿងមិនល្អ គ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះសម្រាប់ជីវភាពគ្រួសាររបស់លោកក៏ពិបាក ស្របពេលដែលកំពុងរស់នៅជាមួយម្តាយ និងឪពុក និងមានប្អូនៗ២នាក់ផងដែរ។ ដោយសារតែសភាពរបស់តារារូបនេះមិនប្រក្រតី លោកហេង ឡុង ក៏បានធ្វើការរៀបរាប់ថា នឹងព្យាបាលលោកឲ្យជាសះស្បើយ ព្រោះប្រហែលជានៅពេលដែលជួបគ្រោះថ្នាក់ អាចប៉ះពាល់ដល់ក្បាលរបស់គាត់ខ្លាំង។

ទន្ទឹមនឹងដំណឹង ក៏ដូចជាស្ថានភាពរបស់លោកពេលនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានថាលោកមិនត្រឹមតែពិបាកក្នុងជីវភាពនោះទេ តែពេលនេះក៏មានបញ្ហាបាត់បង់ការចងចាំផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

បូ វិចិត្រ កាលនៅជាតារាចម្រៀង
បូ វិចិត្រ កាលនៅជាតារាចម្រៀង
បូ វិចិត្រ នាពេលបច្ចុប្បន្ន
បូ វិចិត្រ នាពេលបច្ចុប្បន្ន
បូ វិចិត្រ នាពេលបច្ចុប្បន្ន
បូ វិចិត្រ នាពេលបច្ចុប្បន្ន
បូ វិចិត្រ នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]