អង់គ្លេស៖ ម្ចាស់ជើងឯក Premier League រដូវកាលមុន Manchester City បានរៀបចំក្នុងការនាំយកខ្សែការពារកណ្ដាល Harry Maguire ពី Leicester City ខណៈព័ត៌មានធ្លាប់លេចលឺថាលោក Ole Gunnar Solskjaer គ្រូបង្វឹក Man Utd ក៏ចង់បានកីឡាករម្នាក់នេះខ្លាំងណាស់ដែរ។ 

កីឡាករ Harry Maguire

មេឃខៀវ Man City កំពុងស្វះស្វែងរកខ្សែការពារកណ្ដាលម្នាក់ដើម្បីយកមកជំនួសកន្លែង Vincent Kompany បន្ទាប់ពីខ្សែការពារចាស់វស្សាម្នាក់នេះបានសម្រេចចិត្តចែកផ្លូវជាមួយនឹងក្លិប ក្រោយចំណាយពេល ១១ឆ្នាំនៅកីឡដ្ឋាន Etihad។ លោក Pep Guardiola យល់ថា Maguire គឺស័ក្កសមបំផុតដើម្បីជំនួសខ្សែការពារប៊ែលហ្សិកម្នាក់នេះ។ ជាមួយគ្នានេះបើយោងទៅតាមសារព័ត៌មាន the Mirror ខ្សែការពារវ័យ២៦ឆ្នាំ Marguire នឹងមានសង្ឃឹមច្រើនក្នុងការមកលេងនៅ Man City ដោយរូបគេចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកអេស្ប៉ាញ Pep Guardiola។

កីឡាករ Harry Maguire

យ៉ាងនេះក៏ដោយក្ដី ម្ចាស់ជើងឯក Premier League មួយសម័យកាល Leicester City ធ្លាប់បានដាក់តម្លៃខ្លួនខ្សែការពារអង់គ្លេសម្នាក់នេះ ៨០លានផោន នៅពេលដែលបិសាចក្រហម Manchester United ចរចាទិញ ខណៈក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអ៉ារ៉ាប់ Man City ហ៊ានចំណាយប្រមាណតែជាង ៥០លានផោនប៉ុណ្ណោះ។ ប៉ុន្តែគេជឿថា Leicester និង Man City អាចនឹងចរចារគ្នាដើម្បីបញ្ចុះតម្លៃខ្លះដោយគេអាចប៉ាន់ស្មានថាប្រហែលជា ៦៥លានផោន។ 

កីឡាករ Harry Maguire

បញ្ជាក់ផងដែរថា Maguire បានក្លាយជាកំពូលខ្សែការពារកណ្ដាលម្នាក់នៅ Premier League ក្រោយចំណាយរយៈពេល ២ឆ្នាំនៅកីឡដ្ឋាន King Power បន្ទាប់ពីផ្លាស់មកពី Hull City ក្នុងឆ្នាំ២០១៧។ ខ្សែការពារម្នាក់នេះក៏ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Souhgate កោះហៅចូលរួមក្នុងយុទ្ធនាការ World Cup កាលពីឆ្នាំមុនផងដែរ៕

Maguire បង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេស

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]