កូរ៉េខាងត្បូង ៖ ប្រសិនបើមានគេសួរថា តើតារា Kpop កូរ៉េ មានរូបរាង និងមុខមាត់ស្រស់សង្ហាកម្រិតណានោះ ហ្វេនៗប្រហែលជាត្រូវ លើកយកតារាប្រុសទាំងពីរដួងនេះ មកធ្វើការបង្ហាញហើយ ព្រោះអីពួកគេទាំងពីរ ត្រូវបានជ្រើសរើសជា កម្លោះសង្ហាលំដាប់កំពូល នៅក្នុងប្រវត្តិសាស្រ្ត Kpop នេះ។

បើសង្កេតមើលឲ្យបានដិតដល់ទៅ ទម្រង់មុខ និងរូបរាងដ៏ស្រស់សង្ហារបស់ពួកគេ មិនខុសអ្វីពីតួអង្គប្រុស ក្នុងការរៀបរាប់របស់អ្នកនិពន្ធ នៅក្នុងប្រលោមលោកនោះឡើយ។ អ្នកខ្លះនិយាយថា មុខមាត់របស់ពួកគេ គឺដូចជារូបគំនូរ ដែលត្រូវបានគូរយ៉ាងផ្ចិតផ្ចង់។

តារាប្រុសទាំង ២រូបនេះ គ្មានអ្នកណាក្រៅពី V សមាជិកក្រុម BTS និង Eunwoo សមាជិកក្រុម ASTRO នោះទេ។

គួរបញ្ជាក់ផងដែរថា Eunwoo ធ្លាប់បានឈ្នះពានរង្វាន់ ជាតារាសំដែងដ៏ល្អបំផុត ដែលត្រូវបានជ្រើសរើសដោយតារាៗ នៅក្នុងវិស័យ Kpop សម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នា។ ចំណែក V ទទួលបានចំណាត់ថ្នាក់ តារាប្រុសមុខមាត់សង្ហាលំដាប់លេខ១ របស់ពិភពលោក រយៈពេល ២ឆ្នាំជាប់គ្នាផងដែរ។

ប្រសិនបើឲ្យជ្រើសរើសថា តើម្នាក់ណាសង្ហា និងពូកែជាងអ្នកណានោះ វាពិតជារឿងដ៏ពិបាកមួយសម្រាប់អ្នកគាំទ្រ។

ទោះបីជាយ៉ាងនេះក្ដី អ្នកគាំទ្រមួយចំនួន បានកត់សម្គាល់ឃើញថា ខណៈនៃភាពសង្ហារបស់ពួកគេទាំង ២ គឺខុសប្លែកពីគ្នា ដោយសារតែ Eunwoo មើលទៅសង្ហាបែប ទន់ភ្លន់ ស្រស់ស្រាយ ប៉ុន្តែ V គឺសង្ហាបែបទាក់ទាញ ពោរពេញដោយថាមពល។

យ៉ាងណាមិញ នៅពេលដែលញញឹមម្ដងៗ ពួកគេពិតជាអាច ធ្វើឲ្យបេះដូងហ្វេននារីៗ ទោរទន់ទៅតាម រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ ដកចិត្តលែងរួចតែម្ដង៕

ទស្សនារូបភាពខាងក្រោម ៖   

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព Eunwoo
រូបភាព Eunwoo
រូបភាព Eunwoo
រូបភាព Eunwoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]