ហ្វីលីពីន៖ ក្មេងប្រុសរាប់ពាន់នាក់ បានសម្រក់ទឹកភ្នែក ពោរពេញទៅដោយការឈឺចាប់យ៉ាងសង្វេគ ក្រោយចូលរួមរដូវកាលកាត់ចុងប្រដាប់ភេទ ឬកាត់ចុងស្បែកគ្របក្បាលលិង្គនៅក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។

យោងតាមអង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថា ចំនួនបុរសដែលត្រូវបានកាត់ចុងប្រដាប់ភេទមានចំនួនរហូតដល់ទៅ ៩០ភាគរយនៅក្នុងប្រទេសហ្វីលីពីន។ ដូច្នេះប្រទេសនេះមានអត្រាអ្នកកាត់ចុងប្រដាប់ភេទច្រើនជាងគេបំផុតលើលោក។

មូលហេតុដែលជំរុញឱ្យក្មេងប្រុសជាច្រើននាក់ ត្រូវបង្ខំចិត្តកាត់ចុងប្រដាប់ភេទតាំងតែពីតូចមកបែបនេះ អាចមកពីវប្បធម៌ សាសនា និងទំនៀមទំលាប់របស់ពួកគេ។

ជារៀងរាល់ឆ្នាំ មានក្មេងជំទង់ជាច្រើនពាន់នាក់ ត្រូវបានបង្ខំចិត្ត ឬជំរុញឱ្យកាត់ចុងប្រដាប់ភេទចោលដោយឪពុកម្តាយរបស់ពួកគេ ក្នុងរដូវកាលកាត់ចុងដោយមានការគាំទ្រដោយរដ្ឋាភិបាលផ្ទាល់ផងដែរ។

ក្នុងចំណោមនោះដែរ មានក្មេងប្រុសម្នាក់ឈ្មោះ Vladimir Vincent បានប្រាប់ក្រុមសារព័ត៌មានថា៖

«ក្នុងអំឡុពេលកាត់ចុងប្រដាប់ភេទរបស់ខ្ញុំ ខ្ញុំស្រែកពេញទំហឹង ព្រោះវាពិតជាឈឺខ្លាំងណាស់។»

ក្មេងប្រុស ១១ឆ្នាំរូបនេះបានរៀបរាប់ទៀតថា៖

«ម៉ាក់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែកាត់ចុងចោល ទើបខ្ញុំអាចធំឡើង ក្លាយជាបុរសដ៏ពិតប្រាកដ។»

យ៉ាងណាមិញ ការធ្វើបែបនេះ ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំង ព្រោះវាប្រៀបដូចជាការរំលោភបំពានសិទ្ធិកុមារអីចឹង។ បើទោះបីជាការធ្វើបែបនេះ ត្រូវបានអ្នកខ្លះនិយាយថា អាចមានផលល្អចំពោះប្រដាប់ភេទក្តី ក៏ប៉ុន្តែគួរណាតែឱ្យក្មេងទាំងអស់នេះធំឡើង ហើយពួកគេអាចមានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងថាតើគួរតែកាត់ចុងចោល ឬក៏យ៉ាងណា៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពដ៏សែនឈឺចាប់របស់ក្មេងប្រុស ត្រូវកាត់ចុងចោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]