អ៊ីតាលី៖ កីឡាករខ្សែបម្រើកណ្ដាលសញ្ជាតិបារាំង Adrien Rabiot និងចុះហត្ថលេខាឆាប់ៗក្នុងការផ្ទេរមកលេងឲ្យ Juventus ដោយមិនមានតម្លៃខ្លួន។

កីឡាករ Adrien Rabiot

Rabiot បានផុតកុងត្រាជាមួយក្លិបអ្នកមាននៅបារាំង Paris Saint Germain (PSG) ហើយនឹងត្រូវចុះចូលរួមជាផ្លូវការជាមួយ Juventus នៅថ្ងៃទី៣០ មិថុនាខាងមុខនេះ។

កីឡាករ Adrien Rabiot

បើតាមអ្នកកាសែតរបស់ Sky Sport ជនជាតិអ៊ីតាលីលោក Gianluca Di Marzio បានចុះផ្សាយថា Juventus ពិតជាមានសំណាងល្អណាស់ដែលមានឱកាសឈានទៅដល់កិច្ចព្រមព្រៀងផ្លូវការជាមួយ Raibot ក្រោយក្លិបធំពីរនៅអឺរ៉ុបគឺបិសាចក្រហម Manchester United និងអ្នកមានបុណ្យ Barcelona បានព្យាយាមយ៉ាងខ្លាំងក្នុងការទាក់ទង Rabiot ទៅចូលរួមជាមួយពួកគេ។ Juventus នឹងផ្ដល់កុងត្រា ៥ឆ្នាំជាមួយ Raibot ជាមួយតម្លៃពលកម្មនឿយហត់ ៧លានអឺរ៉ូក្នុងមួយរដូវកាល។

ប្រភព៖ juvefc.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]