អង់គ្លេស៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង David Brooks របស់ក្រុម Bournemouth ត្រូវបានលោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហមដាក់ជាគោលដៅក្នុងការនាំមកចូលរួមជាមួយខ្លួនក្នុងរដូវកាលក្រោយ។

កីឡាករ David Brooks

យ៉ាងណាមិញក្លិប Bournemouth មិនចង់លក់តួអង្គសំខាន់របស់ខ្លួននៅតំបន់បម្រើរបស់ខ្លួននោះទេ ដោយទាមទារតម្លៃរហូតទៅដល់ ៥០លានផោន សម្រាប់ការនាំយកជម្រើសជាតិវេលម្នាក់នេះទៅកាន់ទឹកដី Old Trafford។

Brooks មានវ័យ២១ឆ្នាំ ដោយរូបគេកើតនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៧។ Brooks ត្រូវបានគេគឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ Man Utd កាលពីនៅក្មេង។  

កីឡាករ David Brooks

Brooks បានចូលរួមជាមួយ Bournemouth កាលពីរដូវក្ដៅឆ្នាំមុនដោយផ្ទេរមកពីក្លិប Sheffield United ក្នុងតម្លៃខ្លួន ១១.៥លានផោន ជាមួយនឹងកុងត្រា៤ឆ្នាំ។ Brooks បង្ហាញខ្លួនបានយ៉ាងល្អជាមួយ Bournemouth ក្នុងក្របខ័ណ្ឌ Premier League ដោយគេអាចទាត់ចូលបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដង។

គ្រូបង្វឹក Bournemouth លោក Eddie Howe មានភាគរយខ្ពស់ក្នុងការបាត់បង់កីឡាករពាក់លេខ១០ Brooks បន្ទាប់ពីរូបលោកបានជួយ និងផ្ដល់ឱកាសឲ្យកីឡាករម្នាក់នេះក្លាយជាកីឡាករវ័យក្មេងមានភាពលេចធ្លោ។ លោក Ole Gunnar Solskjaer សង្ឃឹមច្រើនក្នុងការយក Brooks ក្រោយទើបតែយកបានកីឡាករន័រវេស Daniel James ពី Swansea ក្នុងតម្លៃ ១៨លានផោន។ 

លោក Ole Gunnar Solskjaer

បញ្ជាក់ផងដែរថា David Brooks មានសញ្ជាតិ ២គឺអង់គ្លេស និងវេល  ហើយគេធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស U20, ជម្រើសជាតិវេល U21 និងចុងក្រោយគេសម្រេចចូលរួមជាមួយក្រុមធំវេល ដោយបង្ហាញខ្លួនបាន ១២ប្រកួតនិងរកបាន១គ្រាប់៕

កីឡាករ David Brooks បង្ហាញខ្លួនឲ្យជម្រើសជាតិវេល

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]