ថៃ៖ អាចនិយាយបានថាក្តីស្រលាញ់មិនមានព្រំដែន ព្រោះក្តីស្រលាញ់កើតមានទៅលើមនុស្សគ្រប់វ័យ គ្រប់ភេទ។ ទៀតសោតសព្វថ្ងៃមនុស្សចាប់ផ្តើមបើកចិត្តទូលាយ ចំពោះក្តីស្រលាញ់ និងស្នេហាភេទដូចគ្នា ច្រើនជាងមុនគួរឲ្យកត់សម្គាល់។

ជាក់ស្តែងមានតារាស្រីមួយចំនួន ហ៊ានសារភាពត្រង់ៗ និងបង្ហាញអាថ៌កំបាំងផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រដោយមិនលាក់លៀមថា ខ្លួនជាមនុស្សមានរសនិយមទៅលើស្នេហាដោយមិនកំណត់ភេទ ពោលគឺស្រលាញ់ប្រុសក៏បាន ស្រីក៏បាន ទាំងមិនខ្វល់ថាគ្រប់គ្នាគិតបែបណាមកលើខ្លួននោះទេ។ 

តារាស្រីទាំងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖ 

១. Note Panayanggool

តារាចម្រៀងស្រីរូបនេះ ថ្វីត្បិតតែនាងធ្លាប់មានសង្សារ ជាមនុស្សប្រុសក៏ពិតមែន ប៉ុន្តែនាងបានសារភាព ខ្លួនស្រលាញ់បានគ្រប់ភេទទាំងប្រុស ទាំងស្រី។  

Note Panayanggool
Note Panayanggool

២. Gypsy Keerati

តារាសម្តែងស្រីស៊ិចស៊ី Gypsy ធ្លាប់និយាយជាសាធារណៈថានាងជា Bisexual។ 

Gypsy Keerati
Gypsy Keerati

៣. Momay Naphatsorn

ស្រីស្អាតរូបនេះ កន្លងមកធ្លាប់មានសង្សារជាមនុស្សប្រុស ប៉ុន្តែពេលនេះនាងមានសង្សារជាTom Boy ហើយថែមទាំងផ្អែមជាមួយគ្នាខ្លាំងទៀតផង។  

Momay Naphatsorn
Momay Naphatsorn

៤. Carissa

តារាស្រីកូនកាត់ថៃ-អង់គ្លេសនិយាយត្រង់ថា «ស្នេហាមិនកំណត់ភេទ»។ ទៀតសោតនាងបានផុសនៅក្នុងអ៊ីនស្តារក្រាមថា «I don’t have a type. If I like you, I like you» ហើយថែមទាំងTag ឲ្យតារាចម្រៀងស្រី Note Panayanggool ទៀតផង។  

Carissa
Carissa

៥. Zani

គ្រប់គ្នាតែងតែគិតរហូតថា Zani ជាTom Boy។ ជាមួយគ្នានេះដែរ ម្តាយរបស់តារាស្រីរូបនេះបានចេញមកនិយាយទាំងចម្ងល់ថា កូនស្រីរបស់ខ្លួនម្តងមានសង្សារជាមនុស្សប្រុស ម្តងមានសង្សារជាមនុស្សស្រី។ 

Zani
Zani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]