ជប៉ុន៖ ប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធី Produce 48 ច្បាស់ជាស្គាល់នាង Miru Shiroma ដែលជាតារាស្រីជនជាតិជប៉ុន ដោយរូបនាងជាប់ក្នុង Top 20 វគ្គចុងក្រោយដែលស្ទើរតែមានឱកាសបង្ហាញមុខជាសមាជិកក្នុងក្រុមចម្រៀង IZ*ONE ទៅហើយ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាង Miru Shiroma បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បង្ហាញមុខនៅគម្របទូស្សនាវដ្តីទំព័រមុខ មានឈ្មោះថា Playboy ដែលរួបនាង បានបង្ហាញរូបរាងយ៉ាងស៊ិចស៊ី ស្ទើរតែធ្វើឲ្យអ្នកគាំទ្រឃើញហើយ ទប់អារម្មណ៍មិនបាននោះទេ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជានឹកស្មានមិនដល់ថា តារាស្រីរូបនេះក្រោយមិនបានជាប់ជាសមាជិក IZ*ONE  នាងបែរជាមកថតឲ្យទូស្សនាវដ្តី ក្តៅសាច់ ប្រភេទកូនជ្រូកជប៉ុន Playboy បែបនេះទេ ព្រោះថាកាលពីក្នុងកម្មវិធីប្រកួតប្រជែង Produce 48 នាង Miru ហាក់មើលទៅ Cute Cute គួរឲ្យស្រលាញ់ និងសុភាពៗតែប៉ុណ្ណោះ។

លើសពីនេះ ក្រោយពីឃើញបែបនេះ នាង Miru បានទទួលពាក្យសរសើរពីអ្នកគាំទ្រយ៉ាងច្រើន ពីសម្រស់ដ៏ស្រស់ស្អាតប្លែក និងស្ទីលថ្មីក្នុងការថតរូប ជាមួយអាជីពសិល្បៈរបស់នាង។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏នៅតែរំពឹងទុកថា ថ្ងៃណាមួយនាង Miru នឹងអាចលេចមុខជាមួយក្រុមតារាចម្រៀងកូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នាង Miru Shiroma
នាង Miru Shiroma
នាង Miru Shiroma
នាង Miru Shiroma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]