អង់គ្លេស៖ កីឡាករសញ្ជាតិប្រេស៊ីល Jorginho មានចេតនាក្នុងការចាកចេញពី Chelsea ទៅតាមលោក Sarri នៅ Juventus បន្ទាប់ពីផ្ទេរពី Napoli មក Chelsea តាមលោក Sarri ដូចគ្នាកាលពីរដូវកាលមុន។

លោក Sarri និងកីឡាករ Jorginho ពេលមក Chelsea

ភ្នាក់ងារកីឡាករ Jorginho លោក Joao Santos បានបកស្រាយថា “ Jorginho នៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយ Cheslea។ ពួកយើងរង់ចាំរយៈពេលពីរទៅបីថ្ងៃទៀតដើម្បីពិភាក្សារឿងនេះ។ តាមពិតទៅ Jorginho សប្បាយចិត្តនឹងនៅ Chelsea គេបានសម្របខ្លួនបានរួចទៅហើយហើយពួកយើងមិនអាចនិយាយបានថាគាត់នឹងប្ដូរទៅទីណាទៀតនោះទេ។ ប៉ុន្តែអ្នកណាទៅដឹងថាអ្វីៗនឹងកើតមានឡើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករ ពួកយើងរង់ចាំមើលទាំងអស់គ្នា។”

កីឡាករ Jorginho

ភ្នាក់ងារកីឡាករម្នាក់នេះក៏បានពន្យល់ពីមូលហេតុថាហេតុអ្វី Jorginho ត្រូវទៅធ្វើការជាមួយលោក Sarri ជាលើកទីបីថា “Sarri បានបង្ហាញសមត្ថភាពរបស់ខ្លួននៅ Napoli និង Chelsea ថាលោកជាគ្រូបង្វឹកកម្រិតកំពូល។ ជាមួយក្លិបខ្លាំងដូច Juventus, Sarri នឹងជួយកែតម្រូវរាល់ចំណុចខ្វះខាត និងបន្តនូវភាពអស្ចារ្យ។ Juventus នឹងផ្លាស់ប្ដូរពីព្រោះពេលមុនពួកគេឈ្នះដោយគ្មានភាពជឿជាក់ ប៉ុន្តែក្រោមការដឹកនាំរបស់ Sarri បច្ចុប្បន្នពួកគេនឹងឈ្នះទៅដោយភាពជឿជាក់។

លោក Sarri មកដល់ទឹកដីអ៉ីតាលី

គួររំលឺកថា លោក Sarri ត្រូវបានក្លិបជើងឯកនៅអ៊ីតាលីប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រោយចំណាយពេលមួយរដូវកាលជាមួយ Chelsea និងបានជួយឲ្យ Chelsea គ្រងជាម្ចាស់ជើងឯក UEFA Europa League៕

ប្រភព៖ Mirror  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]