កូរ៉េខាងត្បូង ៖ កាលពីល្ងាចថ្ងៃទី ១៩ ខែមិថុនា ម្សិលមិញនេះ ក្រុមចម្រៀងស្រី Red Velvet របស់ផលិតកម្មយក្ស SM ទើបតែបញ្ចេញនូវអាល់ប៊ុមចម្រៀង ខ្នាតតូចមួយរបស់ខ្លួន មានឈ្មោះថា The ReVe Festival' Day1។

បទចម្រៀងថ្មី ដែលពួកគេយកមកបង្ហាញ សម្រាក់អាល់ប៊ុមនេះ គឺមានចំណងថា Zimzalabim។ 

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះដែរ អាល់ប៊ុម The ReVe Festival' Day1​ របស់ក្រុមចម្រៀងស្រី Red Velvet គឺកំពុងតែឈរនៅលំដាប់លេខ១ នៅលើតារាងអាល់ប៊ុម iTunes របស់អាមេរិក ដែលនេះជាភាពជោគជ័យថ្មីមួយ សម្រាប់ពួកគេ។

យ៉ាងណាមិញឆ្នាំ ២០១៩ នេះត្រូវបានគេចាត់ទុកថា ជាថ្មីដ៏ជោគជ័យ សម្រាប់ក្រុមចម្រៀងកូរ៉េនារីៗ នៅលើទឹកដីអាមេរិក ដែលធ្លាប់ស្ងប់ស្ងាត់អស់រយៈពេល ១៥ឆ្នាំកន្លងមកហើយ។ 

តាំងពីដើមឆ្នាំ ក្រុមចម្រៀង BLACKPINK បានជាប់ក្នុងចំណាត់ថ្នាក់ល្អ នៅលើតារាងបទចម្រៀងល្បីៗ របស់អាមេរិក ចំណែកពេលនេះ Red Velvet ក៏ទទួលបានចំណាក់លេខ១ លើតារាងអាល់ប៊ុមកំពូលរបស់ iTunes អាមេរិកទៀត ពិតជាគួរឲ្យសរសើរពិតមែន៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Red Velvet
រូបភាព Red Velvet
រូបភាព Red Velvet
រូបភាព Red Velvet
រូបភាព តារាងអាល់ប៊ុមល្បីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]