ខេត្តតាកែវ ៖ បុរសម្នាក់ដៃម្ខាងកាន់ ចង្កៀងប្រេងកាត ដៃម្ខាងទៀតកាន់ដបប្រេងសាំង ចៃដន្យដើរជំពប់ជើងដួល ធ្វើឱ្យស្រោចសាំងលើខ្លួន បណ្តាលឱ្យភ្លើងចង្កៀងឆាបឆេះ រោលខ្មៅពេញមុខ និងឆេះរលេះរលួយពេញខ្លួនប្រាណ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ កុម្ភៈ ២០១៣ នៅផ្ទះក្នុងភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង្ស ។

បើតាមការឱ្យដឹងពីស្ត្រីជាម្តាយឈ្មោះអួន ហ៊ន អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា នៅយប់កើតហេតុ ខណៈពេលដាច់ ចរន្តអគ្គិសនីកូនប្រុសរបស់គាត់ បានដើរកាន់ចង្កៀងដៃម្ខាង ហើយកាន់ដបសាំងចំណុះ មួយលីត្រនៅដៃម្ខាងទៀត ដើម្បីយកទៅចាក់ម៉ូតូអស់សាំង ពេលដើរបានបន្តិចស្រាប់តែជំពប់ជើងដួលស្រោចសាំងលើខ្លួន បណ្តាលឱ្យភ្លើងចង្កៀងដែល កាន់នៅនឹងដៃឆាបឆេះរលេះរលួយពេញ ខ្លួនតាំងពីក្បាលដល់ចុងជើងត្រូវបានអ្នកជិតខាង រត់យកភួយទៅគ្របពីលើទើបរលត់ ប៉ុន្តែសាច់កន្លែងខ្លះឆ្អិនរលួយទៅហើយ និងខ្មៅរោលពេញមុខ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ